Posts

Showing posts from February, 2021

សាលាដំបូងរាជធានីភ្នំពេញ លើកពេលសវនាការទាំងអស់ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមីនា ដោយសារកូវីដ-១៩

Image
(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការលើកពេលសវនាការគ្រប់សំណុំរឿងទាំងអស់ ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩ ឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ សេចក្ដីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងសំណុំរឿងចាំបាច់មួយចំនួន លោក លោកស្រីចៅក្រមពិនិត្យ និងចាត់ការតាមជាក់ស្ដែង យោងតាមករណីនីមួយៗ ដោយគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងកាត់បន្ថយការប្រមូលផ្ដុំ។ ចំពោះការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ នៅដំណើរការធម្មតា ប៉ុន្ដែសូមថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ ត្រូវបំពេញភារកិច្ចរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវវិធានការអនាម័យ ពាក់ម៉ាស លាងដៃ រក្សាគម្លាត ចៀសវាងការប្រមូលផ្ដុំ និងតាមដានសុខភាពជាប្រចាំ៕

រដ្ឋមន្ត្រីទូរគមនាគមន៍៖ ការស្កេន QR Code ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទប់ស្កាត់ជំងឺកូវីដ-១៩ កើនឡើងយ៉ាងខ្លាំង មានរហូតដល់ជិត៣ម៉ឺនទីតាំង

Image
(ភ្នំពេញ)៖ បន្ទាប់ពីគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រជាដើម ចំនួន២៨ ៨០៩ទីតាំង បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់ ហើយប្រជាពលរដ្ឋបានប្រើប្រាស់រហូតដល់ ១៥៥ ១៧៣ នាក់ គិតត្រឹមម៉ោង១៖៣០នាទី រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ការចុះឈ្មោះប្រើប្រាស់យ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លីនេះ បញ្ជាក់ពីការគាំទ្រ និងការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋ ក្នុងការចូលរួមការពារសុខភាព សាធារណៈសម្រាប់ទាំងអស់គ្នា៕

ទីបំផុតចិនទម្លាក់តំណែងអាមេរិក ដោយក្លាយជាដៃគូពាណិជ្ជកម្ម ធំបំផុតរបស់ឥណ្ឌា

Image
(ញូដេលី)៖ ទំហំពាណិជ្ជកម្មសរុបរវាងមហាយក្សចិន និងឥណ្ឌា បានឈានដល់ខ្ទង់ ៧៧.៧លានដុល្លារអាមេរិកហើយ ដោយតួលេខនេះបានធ្វើឲ្យចិន ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់លេខ ១ របស់ឥណ្ឌា បើទោះបីជាប្រទេសទាំងពីរ កំពុងមានជម្លោះព្រំដែនរវាងគ្នាក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ យោងតាមទិន្នន័យបញ្ចេញដោយក្រសួងពាណិជ្ជកម្មឥណ្ឌា បានឲ្យដឹងទៀតថា ប្រទេសឥណ្ឌានៅតែពឹងផ្អែកខ្លាំង ទៅលើការនាំចូលគ្រឿងម៉ាស៊ីនធុនធ្ងន់ និងគ្រឿងបរិក្ខាបម្រើវិស័យទូរគមនាគមន៍ពីប្រទេសចិន កាលពីអំឡុងឆ្នាំ២០២០។ នៅក្នុងឆ្នាំ២០២០ ប្រទេសឥណ្ឌាបាននាំចូលទំនិញពីចិន ស្មើនឹងទឹកប្រាក់់សរុប ៥៨.៧ពាន់លានដុល្លារអាមេរិក ដែលធំជាងទំហំនៃការនាំចូលរបស់សហរដ្ឋអាមេរិក និងអេមីរ៉ាត់អារ៉ាប់រួម បូកបញ្ចូលគ្នាទៅទៀត (សហរដ្ឋអាមេរិកជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់លេខ ២ របស់ឥណ្ឌា ខណៈអេមីរ៉ាត់អារ៉ាប់រួមស្ថិតនៅលំដាប់លេខ ៣)។ កាលពីឆ្នាំ២០២០ដដែល ទំហំពាណិជ្ជកម្មសរុបរវាងឥណ្ឌា និងសហរដ្ឋអាមេរិកសម្រេចបាន ៧៥.៩ពាន់លានដុល្លារ បើនឹងឆ្នាំ២០១៩ ដែលមានទំហំរហូតដល់ទៅ ៨៧.៩៦ពាន់លានដុល្លារឯណោះ។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានដាក់ចេញផែនការថ្ម

មន្ទីរពេទ្យចំនួន៦កន្លែង ចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដជូនមន្ត្រីសុខាភិបាល និងកម្លាំងនគរបាលដំណាក់កាលដំបូងនៅខេត្តស្វាយរៀង

Image
(ស្វាយរៀង)៖ វ៉ាក់សាំងកូវីដ១៩ ចំនួន៣០០០ដូស ត្រូវបានក្រសួងសុខាភិបាលបញ្ជូនទៅកាន់ខេត្តស្វាយរៀង ដោយអនុញ្ញាតឲ្យចាក់ទៅលើមន្ត្រីសុខាភិបាល និងកម្លានគរបាលខេត្តដែលមានមន្ទីរពេទ្យចំនួន៦ សម្រាប់ពិគ្រោះ និងចាក់វ៉ាក់សាំងនេះ។ លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះថា មន្ទីរសុខាភិបាលបានជូនដំណឹងដល់ប្រធានមន្ទីរពេទ្យខេត្ត ប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៤ និងលោកប្រធានមន្ទីរពេទ្យបង្អែកទាំង៥ ដោយមានការអនុញ្ញាតពីក្រសួងសុខាភិបាល មន្ទីរពេទ្យខេត្តរៀបចំចាក់វ៉ាក់សាំងកូវីដ ដល់កម្លាំងនគរបាល និងមន្ត្រីសុខាភិបាលនៅដំណាក់កាលទីមួយ និងជួយផ្ដល់ដំណឹង ដល់មន្ត្រីសុខាភិបាល មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកជួល កម្មករ និងអ្នកបើកបរទាំងអស់ដែលកំពុងបម្រើការងារនៅតាមគ្រឹះស្ថានសុខាភិបាលរដ្ឋទាំងអស់ទូទាំងខេត្ត ឲ្យទៅចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្តព្រមទាំងយក អត្តសញ្ញាណប័ណ្ណ និងប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការទៅជាមួយផង។ លោកបានបន្តថា ទីតាំងដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដមានចំនួន៦កន្លែង រួមមាន៖ *ទី១៖ មន្ទីរពេទ្យខេត្តស្វាយរៀង *ទី២៖ មន្ទីរពេទ្យបង្អែកស្វាយជ្រំ *ទី៣៖ មន្ទីរពេទ្យបង្អែកស្វាយទាប *ទី៤៖ មន្ទីរពេទ្យបង្អែក

ក្រសួងសុខាភិបាលប្រកាសថា មេរោគកូវីដដែលចម្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាកូវីដបំប្លែងខ្លួនថ្មី ដែលមានភាពកាចសាហាវ និងឆ្លងលឿនជាងធម្មតា

Image
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញប្រកាសមួយទៀតដោយបញ្ជាក់ថា មេរោគកូវីដ១៩ ដែលចម្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កន្លងទៅនេះ គឺជាមេរោគកូវីដ១៩ បំប្លែងខ្លួន ដែលជាមេរោគកាចសាហាវ និងចម្លងឆាប់រហ័សជាងធម្មតា ដែលកន្លងមកដឹងថាមានប្រភពពីប្រទេសអង់គ្លេស។  ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៥នាក់ទៀត ក្នុងនោះមាន២៣នាក់ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» សំខាន់នោះក្រសួងបញ្ជាក់ថា រកឃើញវីរុសបម្លែងថ្មី៣ករណី។ ការរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួន ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ត្រូវបានពិនិត្យ និងពិសោធន៍ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ជាមួយនឹងការរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ក្នុងសហគមន៍កម្ពុជានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ១៩៕ ខាងក្រោមជាសេចក្តីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល៖

ចំណេះដឹងទូទៅ៖ វិមានព័រសឺឡែនណានជីង ស្ថាបត្យកម្មដ៏ល្បីល្បាញក្នុងសម័យរាជវង្សម៉េង

Image
(ចិន)៖ ក្រៅពីមហាកំពែង និងព្រះបរមរាជវាំងក្រុងប៉េកាំង ប្រទេសចិនក៏នៅមានសំណង់ស្ថាបត្យកម្មដ៏ល្បីល្បាញមួយទៀតដែរ នោះគឺវិមានព័រសឺឡែនណានជីង (Porcelain Tower of Nanjing) ដែលជារតនសម្បត្តិដ៏ល្អវិចិត្រតាំងពីសតវត្សរ៍ទី១៥ ក្នុងសម័យរាជវង្សម៉េង (Ming 1368-1644)។ វិមានខ្ពស់ស្កឹមស្កៃត្រដឹងទ្រមេឃ កាំរស្មីភ្លឺជះនាពេលរាត្រី នោះហើយគឺជាវិមានព័រសឺឡែនណានជីង ដែលកំពុងសម្ដែងឫទ្ធនៅតាមច្រាំងខាងត្បូងនៃទន្លេឈិនហ្វៃ (Qinhuai) ក្បែរទីក្រុងណានជីង ខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិន។ វិមាននេះធ្លាប់ជាផ្នែកមួយនៃមហាប្រាសាទប៉ាវអឺន (Bao'en) ដែលត្រូវបានកសាងឡើងនៅសតវត្សរ៍ទី១៥ ក្នុងរជ្ជកាលព្រះចៅអធិរាជ យ៉ុងឡឹ (Yongle 1402-1424) នៃរាជវង្សម៉េង ដើម្បីរំលឹកដល់ព្រះមាតា និងព្រះបិតារបស់ទ្រង់។ វិមានព័រសឺឡែនណានជីង ជាសំណង់ស្ថាបត្យកម្មបុរាណចិន មានរាងអដ្ឋកោណ កម្ពស់ ៩ ជាន់ ស្មើនឹង ៧៩ ម៉ែត្រ។ ដំបូលវិមានប្រក់ដោយក្បឿងព័រសឺឡែនពណ៌បៃតង នៅតាមរឹមដំបូលមានព្យួរកណ្តឹងចំនួន ៨០ និងតុបតែងដោយគោមភ្លើងចំនួន ១៤០។ នៅកំពូលចេតិយមានរាងជារង្វង់មូល បិទមាស ចំណែកឯតួវិមានវិញមានតម្រៀបឥដ្ឋ និងតុបតែងលម្អដោយក្បឿងព័រសឺឡែន។ ព្រះចៅអធិរាជ យ៉ុងឡឹ បានបញ្ជាឱ្យគេបញ្ចុះវត្ថុមានតម្លៃ

អ្នកនាំពាក្យក្រសួងដែនដី៖ កម្មសិទ្ធិដី៧៧ប័ណ្ណ ដែលប្រធានមន្ទីរសុរិយោដីខេត្តស្ទឹងត្រែង ចេញរំលោភយកដីព្រៃស្រោងរបស់រដ្ឋ ត្រូវបានក្រសួងទុកជាមោឃភាព និងលប់ចេញពីទិន្នន័យបញ្ជីក្បាលដីរួចហើយ

Image
(ភ្នំពេញ)៖ លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ពាក់ព័ន្ធការចេញប័ណ្ណកម្មសិទ្ធិមានភាពមិនប្រក្រតីបំពានយកដីព្រៃស្រោង ដីព្រៃការពាររបស់រដ្ឋកន្លងមករបស់លោក លី ឧសភា អតីតប្រធានមន្ទីរសុរិយោដី ខេត្តស្ទឹងត្រែងកន្លងមក ឥឡូវប័ណ្ណកម្មសិទ្ធិទាំងអស់នោះដែលមានចំនួន៧៧ប័ណ្ណ ត្រូវបានក្រសួងសំរេចទុកជាមោឃភាព និងលុបចេញពីបញ្ជីទិន្នន័យក្បាលដីរួចហើយ។ ការថ្លែងរបស់លោក សេង ឡូត ធ្វើឡើងបន្ទាប់ពីបានចេញផ្សាយនូវអត្ថបទមួយមានចំណងជើងថា «ករណីលោក លី ឧសភា អតីតប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង ចេញប័ណ្ណកម្មសិទ្ធិលើដីព្រៃរបស់រដ្ឋ៥២៨ហិកតា ពេលនេះចៅក្រមកំពុងស៊ើបអង្កេត បន្ទាប់ពីព្រះរាជអាជ្ញាចោទ និងស្នើឲ្យឃុំខ្លួន»។ លោក សេង ឡូត បានថ្លែងយ៉ាងដូច្នេះថា «ករណីនេះក្រសួងបានពិនិត្យ ស្រាវជ្រាវ និងបានសម្រេចចាត់វិធានការ ដោយទុកជាមោឃ:នូវបណ្ណកម្មសិទ្ធិសរុប ៧៧ ក្បាលដី ដែលចេញលើដីព្រៃកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ ព្រមទាំងលុបចោលទិន្នន័យពីក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យសុរិយោដី»។ យោងតាមលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ចេញកាលពីថ្ងៃទី១៧ ខែធ្ន

ធ្លាយរឿង តន់ ច័ន្ទសីម៉ា និងខេម ត្រូវផ្អាកមិនឲ្យឡើងច្រៀងលើឆាកតន្រ្តី ទាំងពាក់កណ្ដាលទី ធ្វើឲ្យអ្នកទស្សនាស្រឡាំងកាំង

Image
(ភ្នំពេញ)៖ តារាចម្រៀងពីរដួងប្រចាំផលិតកម្ម Galaxy Navatra គឺកញ្ញា តន់ ចន្ទសីម៉ា និងលោក ខេម ត្រូវបានប្រភពព័ត៌មានបង្ហើបប្រាប់ឲ្យដឹងថា ពួកគេទាំងពីរត្រូវបានថ្នាក់ដឹកនាំរបស់ខ្លួន ផ្អាកមិនឲ្យឡើងច្រៀង និងសម្ដែង ក្នុងកម្មវិធីប្រគំតន្រ្តីរបស់ក្រុមហ៊ុន Smart នៅផ្សារទំនើបអ៊ីអន២ ទាំងពាក់កណ្ដាលទី កាលពីពេលថ្មីៗនេះ ដោយសារតែភាគីក្រុមហ៊ុនម្ខាងទៀត មិនបានគោរពតាមកិច្ចសន្យា ដែលបានព្រមព្រៀងគ្នា នាពេលកន្លងមក។ ជាការពិត កម្មវិធីប្រគំតន្រ្តីបានប្រព្រឹត្តិឡើងទៅហើយ ខណៈតារាទាំងពីរក៏បានត្រៀមបទចម្រៀងរួចរាល់ហើយដែរ ប៉ុន្តែស្រាប់តែត្រូវផ្អាកវិញភ្លាមៗ ធ្វើឲ្យអ្នកទស្សនាស្រឡាំងកាំងគ្រប់ៗគ្នា។ ជុំវិញបញ្ហានេះ បើតាមការបញ្ជាក់របស់តារាចម្រៀងស្រី តន់ ចន្ទសីម៉ា បានថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃនេះថា ពិតជារឿងបែបនោះមែន ពោលគឺនាងមិនបានឡើងច្រៀង ក្នុងកម្មវិធីខាងលើមែន ដោយសារតែជិតដល់ពេលនឹងឡើងច្រៀងទៅហើយ អ្នកគ្រប់គ្រងរបស់នាង បានខលប្រាប់ថា មិនបាច់ឡើងច្រៀងទេ ហើយឲ្យផ្អាកត្រឹមហ្នឹងតែម្ដង។ សីម៉ា បន្ថែមថា តាមការពិតនាង និងតារាចម្រៀង ខេម ត្រូវច្រៀងចំនួន៥បទ រូបនាង២បទ ខេម២បទ និងឆ្លងឆ្លើយរួមគ្នា១បទ។ យ៉ាងណាមិញបញ្ហារំខានភ្លាមនេះ នាងមិនបានដឹងពីមូលហេតុឲ្យស៊ីជម្