មន្ទីរពេទ្យចំនួន៦កន្លែង ចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដជូនមន្ត្រីសុខាភិបាល និងកម្លាំងនគរបាលដំណាក់កាលដំបូងនៅខេត្តស្វាយរៀង

(ស្វាយរៀង)៖ វ៉ាក់សាំងកូវីដ១៩ ចំនួន៣០០០ដូស ត្រូវបានក្រសួងសុខាភិបាលបញ្ជូនទៅកាន់ខេត្តស្វាយរៀង ដោយអនុញ្ញាតឲ្យចាក់ទៅលើមន្ត្រីសុខាភិបាល និងកម្លានគរបាលខេត្តដែលមានមន្ទីរពេទ្យចំនួន៦ សម្រាប់ពិគ្រោះ និងចាក់វ៉ាក់សាំងនេះ។

លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះថា មន្ទីរសុខាភិបាលបានជូនដំណឹងដល់ប្រធានមន្ទីរពេទ្យខេត្ត ប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៤ និងលោកប្រធានមន្ទីរពេទ្យបង្អែកទាំង៥ ដោយមានការអនុញ្ញាតពីក្រសួងសុខាភិបាល មន្ទីរពេទ្យខេត្តរៀបចំចាក់វ៉ាក់សាំងកូវីដ ដល់កម្លាំងនគរបាល និងមន្ត្រីសុខាភិបាលនៅដំណាក់កាលទីមួយ និងជួយផ្ដល់ដំណឹង ដល់មន្ត្រីសុខាភិបាល មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកជួល កម្មករ និងអ្នកបើកបរទាំងអស់ដែលកំពុងបម្រើការងារនៅតាមគ្រឹះស្ថានសុខាភិបាលរដ្ឋទាំងអស់ទូទាំងខេត្ត ឲ្យទៅចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្តព្រមទាំងយក អត្តសញ្ញាណប័ណ្ណ និងប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការទៅជាមួយផង។

លោកបានបន្តថា ទីតាំងដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដមានចំនួន៦កន្លែង រួមមាន៖

*ទី១៖ មន្ទីរពេទ្យខេត្តស្វាយរៀង
*ទី២៖ មន្ទីរពេទ្យបង្អែកស្វាយជ្រំ
*ទី៣៖ មន្ទីរពេទ្យបង្អែកស្វាយទាប
*ទី៤៖ មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល
*ទី៥៖ មន្ទីរពេទ្យបង្អែកជីភូ
*ទី៦៖ មន្ទីរពេទ្យបង្អែករមាសហែក។

លោកបានបន្តថា «ការចាក់វ៉ាក់សាំងនេះ អាចមានលទ្ធភាពចាក់ជូនមន្ត្រីនគរបាលចំនួន៥០នាក់ និងមន្ត្រីសុខាភិបាលចំនួន៥០នាក់យ៉ាងច្រើនបំផុត ក្នុងមួយកន្លែងក្នុងមួយថ្ងៃ ដូច្នេះដើម្បីកុំឲ្យមានការរង់ចាំយូរ និងខាតពេលវេលាធ្វើការងារ គឺបានបែងចែកវេនទៅចាក់វ៉ាក់សាំងការពារកូវីដ តាមទីតាំង៦កន្លែង ដែលស្ថិតនៅជិតបំផុតក្នុងមួយថ្ងៃ ៥០នាក់ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅរៀងរាល់ម៉ោងធ្វើការ និងរហូតដល់អស់អ្នកស្ម័គ្រចិត្តចាក់តែម្តង»៕
























Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !