កិច្ចប្រជុំប្រចំាឆ្នាំធំបំផុត Huawei Ecosystem Summit ​ Cambodia 2022 ​​ពិភាក្សាសំខាន់ផ្តោតលើសក្តានុពលសម្រាប់ឌីជីថលកម្ពុជា

 ​(ភ្នំពេញ)៖ ក្រុមហ៊ុន HUAWEI ប្រចាំ​កម្ពុជាបានប្រារព្ធនូវកិច្ចប្រជុំធំបំផុតប្រចាំឆ្នាំ ដែលមានឈ្មោះថា Huawei Ecosystem Summit ​Cambodia នឹងត្រូវបានរៀបចំឡើងនៅថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ HYATT Regency ក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងប្រមូលផ្តុំ និង បង្រួបបង្រួម សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី ស្ថាប័ន្ថពាក់ព័ន្ធ អ្នកផ្តល់មាតិកា ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីស្វែងរកឱកាសថ្មីៗ និងផ្តល់នូវសិទ្ធិអំណាចដល់ការផ្លាស់ប្តូរវិស័យឌីជីថលក្នុងប្រទេសកម្ពុជា។


កិច្ចប្រជុំនេះ​ រៀបចំឡើងក្រោមអធិបតីភាព លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្នុងនោះក៏មានការចូលរួមពីស្ថាប័នរដ្ឋពាក់ព័ន្ធដូចជា វិស័យឯកជន សាកលវិទ្យាល័យផ្តោតលើបច្ចេកវិទ្យា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ អ្នកអភិវឌ្ឍកម្មវិធីមកពីជាង ២០០ក្រុមហ៊ុន ដែលមានតួនាទីជាចម្បងក្នុងការជម្រុញ និង មានសក្តានុពលក្នុងវិស័យឌីជីថល។

​ព្រឹត្តិការណ៍នេះ បានផ្តោតលើអត្ថប្រយោជន៍របស់ HMS Ecosystem សម្រាប់ឲ្យឧស្សាហកម្ម ឬ អាជីវកម្មប្រើប្រាស់លើប្រព័ន្ធឌីជីថលជាមួយនឹងការចាប់ផ្តើមដំណោះស្រាយថ្មីនៃ HMS Core និងបង្ហាញពីការអនុវត្តល្អបំផុតនៅក្នុងឧស្សាហកម្ម ឬ អាជីវកម្មសំខាន់ៗណាមួយ។

ជាមួយគ្នានេះ កិច្ចប្រជុំនេះនឹងស្វែងយល់ពីរបៀបដែលឧស្សាហកម្ម ឬអាជីវកម្មអាចទទួលបានអត្ថប្រយោជន៍ពី Huawei Mobile Services (HMS) ​​ដោយ​ពិភាក្សាទៅលើប្រធានបទសំខាន់ៗ រួមមាន៖ ទិសដៅយុទ្ធសាស្ត្ររបស់ HMS បច្ចុប្បន្នភាពស្តីពីការអភិវឌ្ឍន៍ចុងក្រោយបំផុត និងការបើកដំណើរការដំណោះស្រាយឧស្សាហកម្ម HMS ។ មិនតែប៉ុណ្ណោះក៏មានការយល់ដឹងបន្ថែមអំពីការអនុវត្តចុងក្រោយបង្អស់នៅក្នុងវិស័យ E-commerce, Gaming, Entertainment, Digital Travel និង Tech ឲ្យមានភាពប្រសើរជាងមុន។

ទន្ទឹមគ្នា កិច្ចប្រជុំនេះ ក៏ផ្តោតលើការច្នៃប្រឌិតបច្ចេកវិទ្យានៃ HMS Core របស់ Huawei ផ្តល់ឳកាសដល់កិច្ចសហប្រតិបត្តិការសម្រាប់អ្នកអភិវឌ្ឍន៍ និងដៃគូក្នុងស្រុកសេវាកម្មផ្នែក Software (ឧ. Huawei Ads, Petal Maps, Petal Search ។ល។​ ផលិតផលផ្នែក Hardware រួមទាំង Mobile Phone Tablet Wearable និង ផលិតផលកុំព្យូទ័រ ផ្តល់ដោយក្រុមហ៊ុន Huawei កម្ពុជា។ ទាំងអស់នេះមានគោលបំណងជួយដល់ការអភិវឌ្ឍឌីជីថលរបស់អ្នកអភិវឌ្ឍន៍ក្នុងស្រុក និង សហគ្រាស។

​បន្ថែមពីលើប្រធានបទនៃព្រឹត្តិការណ៍នេះគឺ «Unleash Potential for a Digital Cambodia» ​នឹងស្វែងយល់ពីវិស័យឌីជីថលដែលកំពុងឆ្ពោះទៅមុខ ឱកាសអ្វីដែលវានាំមកនូវបច្ចេកវិទ្យាឌីជីថលដូចជា Cloud, Al និង ដំណោះស្រាយសម្រាប់ដៃគូ Ecosystem អាចត្រូវបានអនុវត្តយ៉ាងជាក់ស្តែងនៅក្នុងសេណារីយ៉ូឧស្សាហកម្មផ្សេងៗដើម្បីបញ្ចេញនូវតម្លៃ និងឱកាសដើម្បីភ្ជាប់ជាមួយឧស្សាហកម្មពីអ្នកជំនាញអ្នកជំនាញ​៕







Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម