Posts

Showing posts from February, 2023

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

Image
  (តេហេរ៉ង់)៖ ប្រទេសអ៉ីរ៉ង់បានបដិសេធថា ខ្លួនមិនមានចេតនាបង្កើនបរិមាណការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% នោះទេ ចំពោះមុខភាពចម្រូងចម្រាស់ដែលកំពុងកើតមាន ជាមួយក្រុមឃ្លាំមើលនុយក្លេអ៊ែរពិភពលោក និងការខ្វែងគំនិតគ្នាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ នេះបើយោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមអ្នកត្រួតពិនិត្យរួមជាមួយ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានរកឃើញសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចនៅកម្រិត ៨៤% ខណៈដែលគេត្រូវការសារធាតុអ៊ុយរ៉ាញ៉ូម ៩០% សម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរបានមួយគ្រាប់ ហើយកំពុងព្យាយាមកំណត់ថា តើវាត្រូវបានផលិតដោយចេតនាឬយ៉ាងណា។ គណនី Twitter របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅព្រឹកថ្ងៃចន្ទនេះ បានបង្ហោះសារមួយថា «IAEA បានដឹងអំពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗ ទាក់ទងនឹងកម្រិតនៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅក្នុងប្រទេសអ៊ីរ៉ង់។ ប្រធាន IAEA លោក រ៉ាហ្វាអេល ហ្រ្គូសស៉ី (Rafael Grossi) កំពុងពិភាក្សាជាមួយភាគីអ៉ីរ៉ង់ អំពីលទ្ធផលនៃសកម្មភាពផ្

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

Image
  (ភ្នំពេញ)៖ សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសបង្ហាញបញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ ត្រៀមសម្រាប់ការប្រមូលផ្ដុំ និងបោះជំរុំហ្វឹកហាត់លេីកទី១ ដែលនឹងធ្វេីឡេីងចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅកោះសាមុយ។ ខាងក្រោមនេះជាឈ្មោះរបស់កីឡាករ ៣០នាក់ត្រៀមសម្រាប់ការប្រមូលផ្ដុំ និងបោះជំរុំហ្វឹកហាត់លេីកទី១ ​មានដូចខាងក្រោម៖ អ្នកចាំទីរួមមាន៖ ១៖​ កយ​ សាលីម ២៖ រ៉េត លីហេង ៣៖ វីរះ ដារ៉ា។ ខ្សែការពាររួមមាន៖ ១៖ សុផល ឌីម៉ង់ ២៖ សឿត ណាវ៉ា ៣៖ តាំង ប៊ុនឆៃ ៤៖ វុាំង ដាវីន ៥៖ ឈុំ សុខហៃ ៦៖ កើត ពេជ្រ ៧៖ ជា​ សុខម៉េង ៨៖ ផាត​ សុខា ៩៖ អុីម រ៉ាឃីម ១០៖ រី លាភផេង ១១៖ នី​ សុខវី ១២៖​ ចាន់ សារ៉ាពេជ្រ ១៣៖ ឡេង ណូរ៉ា ១៤៖ ស រតនា។ ខ្សែប្រយុទ្ធរួមមាន៖​ ១៖ សៀង ចន្ធា ២៖ លឹម ពិសុទ្ធ ៣៖ ងាវ សុខនេត្រ ៤៖ គី​ រីណា ៥៖ អ៊ាន ពីសី ៦៖ សារ ទី ៧៖ វឿន វ៉ា ។ ខ្សែបម្រើរួមមាន៖​ ១៖ ញាន សុសុីដាន ២៖ ទេព ហ្វីលីប ៣៖ ជូ សុីនទី ៤៖ មិន រតនះ ៥៖​ សុិន សុវណ្ណមករា ៦៖ លឹម អារុណ រ៉េយមិន។ បញ្ជាក់ផងថា នេះបញ្ជីឈ្មោះកីឡាករដំបូង ដែលត្រៀមប្រមូលផ្តុំហ្វឹកហាត់ និងសម្រេចជ្រើសយក សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំ របស់កម

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម

Image
  (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស យកចិត្តទុកដាក់លើរឿងអនាម័យ ក្នុងពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម ខាងមុខនេះ។ ការអំពាវនាវរបស់សម្តេចតេជោ​ ហ៊ុន សែន បានធ្វើឡើងពេលអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា សម្រាប់ព្រឹត្តិការណ៍ស៉ីហ្គេម ការដណ្តើមមេដាយជារឿងមួយ តែក្នុងនាមជាម្ចាស់ផ្ទះ ត្រូវរៀបចំការប្រកួតនេះឱ្យបានល្អ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវគ្រប់គ្រងឲ្យបានល្អ ក្នុងហ្នឹង សូមអំពាវនាវប្រជាពលរដ្ឋ ដែលរស់នៅភ្នំពេញ របស់យើង និងទីក្រុងនានា ដែលត្រូវរៀបចំការប្រកួត គឹត្រូវសុំប្រើពេលវេលានៃយុទ្ធនាការរបស់យើងនេះ ដែលនៅសល់ ៧៤ថ្ងៃនេះ គឺបង្កើននូវគុណភាពអនាម័យ។ មិនត្រឹមតែទីតាំងរៀបចំព្រឹត្តិការណ៍នេះទេ តែទូទាំងប្រទេសត្រូវគិតរឿងអនាម័យ​ ព្រោះពេលវេលានោះជាពេលវេលាមកដល់ មិនគ្រាន់តែជាអ្នកកីឡាទេ មកទាំងអ្នកគាំទ្រ ហើយអ្នកគាំទ្រនោះគេអាចទស្សនកិច្ច នៅតាមខេត្តនានាក្រៅពីកន្លែងប្រកួត»។ គិ

សម្តេចតេជោ ហ៊ុន សែន៖ បិទ VOD មិនសម្លាប់សេរីភាពសារព័ត៌មាននៅកម្ពុជាទេ ផ្ទុយទៅវិញជួយពង្រឹងនូវវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន, សូមបរទេសកុំពាក់ព័ន្ធ

Image
  (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ជាថ្មីថា សារព័ត៌មាន VOD ដែលត្រូវលុបអាជ្ញាបណ្ណផ្សាយ មិនអាចរស់ឡើងវិញនោះទេ ហើយសម្តេចប្រាប់ទៅជនបរទេសទាំងឡាយ សូមកុំពាក់ព័ន្ធជាមួយរឿង VOD ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា ការបិទសារព័ត៌មាន VOD នេះ មិនបានសម្លាប់សេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ ផ្ទុយទៅវិញការបិទនេះ ថែមទាំងជួយលើកកម្ពស់នូវវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន នៅកម្ពុជាថែមទៀតផង។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញ ជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «កុំសង្ឃឹមថាអ្នកឯង [VOD] អាចរស់ឡើងវិញ តាមរយៈទៅពឹងបរទេស បើពឹងបានគណបក្សដែលរំលាយទៅ ងាប់បានហើយ វារស់ឡើងវិញបានហើយ មិនមែនត្រឹមកូនវិទ្យុតូចមួយនេះទេ ហើយបិទ VOD ក៏មិនធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជា វាងាប់ដែរ វាអត់ងាប់ទេ ផ្ទុយទៅវិញ វាពង្រឹងបាននូវវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌នៃសារព័ត៌មាន បានត្រឹមត្រូវ។ វាល្មមដល់ទីបញ្ច