កីឡាករ​២​រូប​នឹង​ប្រជែង​ពាន Ballon d'Or បន្ទាប់​ពី Messi និង Ronaldo ចូល​និវត្តន៍

អតីត​វីរបុរស​ក្លឹប Barcelona កីឡាករ Xavi បាន​ក្លាយ​ជា​កីឡាករ​ចុងក្រោយ​​ចូល​ខ្លួន​មក​វែកញែក​ លើ​បេក្ខភាព​​ដែល​អាច​ក្លាយ​ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក​នា​ពេល​អនាគត។

Credit: sabay.


រយៈពេល​១០​ឆ្នាំ​ចុងក្រោយ Lionel Messi និង Cristiano Ronaldo បាន​ចែក​ពាន Ballon d'Or គ្នាម្នាក់​ពាក់​កណ្ដាល​បាត់​ទៅ​ហើយ ខណៈ Xavi ក៏​ធ្លាប់​​ប្រជែង​​បាន​៣​ឆ្នាំ​ដែរ តែ​បាន​លេខ​៣​រហូត។ ស្របពេល​​ទាំង​ Messi​ និង Ronaldo វ័យ​កាន់​តែ​ទៅ​មុខ​​និង​ត្រៀម​ចូល​និវត្តន៍​ អតីត​ជម្រើស​ជាតិ​អេស្ប៉ាញ​​យល់​ថា Neymar និង Kylian Mbappe អាច​ស្នង​តំណែង​ប្រជែង​ពាន Ballon d'Or ជំនួស​កំពូល​កីឡាករ​ទាំង​ពីរ​ខាង​លើ។


Xavi ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ​កាតា​ជាមួយ​ក្រុម Al Sadd បាន​ប្រាប់​សារព័ត៌មាន​បារាំង​​អំពី Neymar ថា៖ "ខ្ញុំ​មាន​ការ​គោរព​ខ្លាំង​ចំពោះ​គេ (Neymar)។ គេ​គឺ​ជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​។ ពេល​ដែល Messi និង Cristiano ធ្លាក់​កម្រិត​លេង គេ​នឹង​ក្លាយ​ជា​ម្ចាស់​ពាន Ballon d'Or។ នៅ​ពេល Messi និង Cristiano ចូល​និវត្តន៍​ ការ​​ពិភាក្សា​និង​​ប្រជែង​ពាន​កីឡាករ​ល្អ​ជាង​គេ​លើ​លោក​ នឹង​ធ្លាក់​លើ Neymar និង Mbappe”៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម