សារមន្ទីរធម្មជាតិ នៅខេត្តព្រះវិហារ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ ឆាប់ៗនេះ
សារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុនសែនព្រះវិហារ ដែលមានទីតាំងនៅខេត្តព្រះវិហារ នឹងត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។

ពាក់ព័ន្ធនឹងការរៀបចំពិធីសម្ពោធនេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១០ ខែកុម្ភៈ ម្សិលមិញ បានដឹកនាំក្រុមការងារអង្គភាពពាក់ព័ន្ធ និងអជ្ញាធរដែនដី ចុះពិនិត្យទីតាំងរៀបចំវេទិកា ដើម្បីត្រៀមរៀបចំពិធីនេះ។

សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ត្រូវបានកសាងលើផ្ទៃដី ៧ហិចតា ក្នុងផ្ទៃដីសរុប ១៧៧ហិចតា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០៨ ដោយចំណាយថវិកាសរុបជិត ៥៧ម៉ឺនដុល្លារ ក្នុងនោះថវិកាផ្ទាល់របស់ សម្តេច ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១៥ម៉ឺនដុល្លារ និងថវិកាសប្បុរសជនជាច្រើនទៀត។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរខេត្តព្រះវិហារ កាលពីឆ្នាំ២០១៣។
(រូបភាពៈ អាជ្ញាធរជាតិអប្សរា)

Comments