ឱកាសបុណ្យចូលឆ្នាំចិន ខេត្តសៀមរាប ទទួលភ្ញៀវទេសចរបានជាង៩ម៉ឺននាក់ កើនឡើង១៤ភាគរយ

(សៀមរាប)៖ ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីចិនចាប់ពីថ្ងៃទី១៥ ដល់ ១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ខេត្តសៀមរាប ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ ដ៏ល្អលើសគេក្នុងលោក ទទួលបានភ្ញៀវទេសចរជាង៩ម៉ឺននាក់។

យោងតាមរបាយការណ៍របស់ រដ្ឋបាលខេត្តសៀមរាប ដែលទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ បានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ភ្ញៀវទេសចរសរុបដែលមកទស្សនាកម្សាន្តក្នុងខេត្តសៀមរាប រួមមានចំនួន ៩០,៨២៦នាក់ កើនឡើង១៣.៩៣℅ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។

របាយការណ៍បានបញ្ជាក់ទៀតថា ក្នុងចំណោមភ្ញៀវទេសចរទាំងជាង៩ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួន ៣៤,០២៦នាក់ កើនឡើង១០.៧៥ភាគរយ និងភ្ញៀវទេសចរជាតិ មានចំនួន ៥៦,៨០០នាក់ កើន១៥.៩២ភាគរយ។

សូមជម្រាបថា ដោយសារប្រជាជាតិមានសន្តិសុខ សុវត្ថិភាពល្អ ជាមួយនឹងសេដ្ឋកិច្ចរីកចម្រើនខ្លាំង ធ្វើឲ្យភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកទស្សនាកម្ពុជាកាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសនៅខេត្តសៀមរាប ឲ្យតែមានបុណ្យទានម្តងៗ ភ្ញៀវទេសចរសម្រុក ទៅទស្សនាតំបន់អង្គរ និងរមណីយដ្ឋានដទៃទៀត យ៉ាងច្រើនកុះករ៕

Credit: freshnews




































Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម