គជប៖ ថ្ងៃទី៣នៃយុទ្ធនាការឃោសនាបោះឆ្នោត មានគណបក្សចំនួន៣ មិនបានធ្វើសកម្មភាពឃោសនា

(ភ្នំពេញ)៖ គណបក្សនយោបាយចំនួន៣ មិនបានធ្វើសម្មភាពឃោសនាបោះឆ្នោតទេ សម្រាប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដែលត្រូវជាថ្ងៃទី៣ នៃយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

បើតាម គ.ជ.ប បានឲ្យដឹងថា គណបក្សទាំង៣ ដែលមិនបានធ្វើសកម្មភាពឃោសនា គឺគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា។ លើសពីនេះទៀត គ្មានគណបក្សនយោបាយណាមួយហែរក្បួនឃោសនាបោះឆ្នោតទេ។ ផ្ទុយទៅវិញគណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពប្រជុំ ផ្សព្វផ្សាយ និងចាក់មេក្រូផ្សាយពីសារនយោបាយនៅតាមទីស្នាក់ការរបស់គណបក្សទូទាំងប្រទេស។

សូមជម្រាបជូនថា យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល៣ថ្ងៃនេះ បានប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ ស្ថិរភាពល្អ គ្មានហិង្សា និងគ្មានបណ្តឹងណាមួយនោះទេ៕

Credit: freshnews

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម