សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃទិវានៃក្តីស្រឡាញ់នេះ សូមជនរួមជាតិទាំងអស់ផ្តល់ក្តីជូនឪពុកម្តាយ អ៊ុំ ពូមីង បងប្អូន ក្រុមគ្រួសារ...ប៉ុន្តែយុវតីសូមកុំប្រគល់ខ្លួនឲ្យបុរសណាទាំងអស់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសថ្ងៃទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈនេះ បានផ្តាំផ្ញើជាថ្មីដល់យុវតីកម្ពុជា ត្រូវកុំយកថ្ងៃនេះ ប្រគល់ខ្លួនឲ្យបុរសណាទាំងអស់ ចៀសវាងវិប្បសារីអស់មួយជីវិត។

ជាមួយគ្នានេះ ក្នុងឱកាសនេះ សម្តេចតេជោ ក៏បានជំរុញឲ្យជនរួមជាតិ និងយុវជនយុវតីកម្ពុជា ចូលរួមអបអរសាទរថ្ងៃនៃក្តីស្រឡាញ់ថ្ងៃនេះ ផ្តល់ជូនឪពុកម្តាយ ជីដូន ជីតា អ៊ុំ ពូមីង បងប្អូន ក្រុមគ្រួសារ ប្តីប្រពន្ធ មិត្តភក្តិ និងប្រទេសជាតិឲ្យបានច្រើនបំផុត។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា​ «ដូចយើងដឹងស្រាប់ហើយ កម្ពុជាយើងចូលឆ្នាំ ក្នុងមួយឆ្នាំបីដង។ ហើយចូលឆ្នាំចិនក៏នឹងមកដល់ស្អែកនេះទៀត។ ក្រៅពីបុណ្យចូលឆ្នាំ ក៏មានបងប្អូនកូនក្មួយមួយចំនួន ចូលរួមអបអរសាទរថ្ងៃបុណ្យគ្រីស្ទម៉ាស និងថ្ងៃនៃក្តីស្រឡាញ់ ដែលចំត្រូវថ្ងៃទី១៤ កុម្ភះ នេះតែម្តង។ ពលរដ្ឋយើងមានសិទ្ធិសេរីភាពគ្រប់យ៉ាង រួមទាំងសិទ្ធិជ្រើសរើសជំនឿសាសនា និងសិទ្ធិចូលរួមប្រាព្ធពិធីបុណ្យទាន ដោយគ្មានការហាមឃាត់ឡើយ។

សូមជនរួមជាតិ និងកូនក្មួយយុវជន យុវតីដែលបានចូលរួមអបអរសាទរ ថ្ងៃនៃក្តីស្រឡាញ់ថ្ងៃនេះ ផ្តល់ជូនឪពុកម្តាយ ជីដូន ជីតា អ៊ុំ ពូមីង បងប្អូន ក្រុមគ្រួសារ ប្តីប្រពន្ឋ មិត្តភក្តិ និងប្រទេសជាតិយើងឲ្យបានច្រើនបំផុត។ សុំកូនក្មួយកុំងាយប្រគល់ខ្លួនអោយបុរសណាទាំងអស់ ក្នុងថ្ងៃនេះ ចៀសវាងវិប្បដិសារីអស់មួយជីវិត។

សូមជនរួមជាតិ និងកូនក្មួយយុវជន បានជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ នៅក្នុងថ្ងៃនៃក្តីស្រឡាញ់ នៅក្នុងថ្ងៃនេះគ្រប់ៗគ្នា។ សុំអរគុណជនរួមជាតិ និងកូនក្មួយដែលបានជូនពរខ្ញុំ និងភរិយា»៕

Credit: freshnews

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម