នៅព្រឹកនេះ សម្តេចពិជ័យសេនា អញ្ជើញជាអធិបតីក្នុងពិធីទទួលជំនួយសម្ភារៈយោធាឥតសំណង នៃកងទ័ពរំដោះប្រជាមានិតចិន ជូនដល់មន្ទីរពេទ្យព្រះកេតុមាលា
Credit: freshnews
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្អែកនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលជំនួយសម្ភារៈយោធាឥតសំណង ដែលផ្តល់ដោយ កងទ័ពរំដោះប្រជាមានិតចិន ជូនដល់មន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យទាហាន)។នៅក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញជាសហអធិបតីដោយ លោក ស្យង់ បូ (Xiong Bo) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា តំណាងឱ្យរដ្ឋាភិបាលចិន រួមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត៕
Comments