ខែដំបូងឆ្នាំ២០១៨ កម្ពុជានាំចេញជ័រកៅស៊ូបានជិត២ម៉ឺនតោន បានចំណូលជាង២៧លានដុល្លារ

Credit: freshnews
(ភ្នំពេញ)៖ នៅខែដំបូង ឆ្នាំ២០១៨​នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូបានចំនួនជិត២ម៉ឺនតោន កើនឡើង៣២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា នៅខែមករា ឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូ បាន១៨,៧៨៣តោន កើត៣២ភាគរយ ដោយក្នុង១តោនលក់ជាមធ្យមតម្លៃ ១៤៤០ដុល្លារ ដូច្នេះក្នុងខែមករា ការនាំចេញមានទឹកប្រាក់សរុបជាង២៧លានដុល្លារអាមេរិក។

របាយការណ៍ដដែលបានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្នកម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួន ៤៣៦,៣៤០ហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ១៧០២៣០ហិកតា ស្មើនឹង៣៩ភាគរយ និងផ្ទៃដីថែទាំមានចំនួន ២៦៦១០៩ហិកតា ស្មើនឹង៦១ភាគរយ។

រាជរដ្ឋាភិបាលបានកំណត់គោលដៅផលិតជ័រកៅស៊ូ​ ឲ្យ២៩ម៉ឺនតោននៅឆ្នាំ២០២០។ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១៦ ជាប្រទេសដែលផលិតជ័រកៅស៊ូធម្មជាតិច្រើនលើពិភពលោក៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម