មកស្គាល់កីឡាករបរទេសទាំង៥ របស់ភ្នំពេញក្រោនរដូវកាលនេះ សុទ្ធតែកំពូលៗ
ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានចុះកុងត្រាយកកីឡាករបរទេសទី៥របស់ខ្លួនហើយកាលពីម្សិលមិញនេះ ដើម្បីត្រៀមចូលលេងលីគកំពូលកម្ពុជានៅខែក្រោយ។ ខាងក្រោមនេះជាកីឡាករបរទេសទាំង៥នាក់របស់ក្រោន៖
Credit: sabay.
១ ខ្សែប្រយុទ្ធ Tsotleho JANE ហៅក្រៅថា Sunny

Sunny វ័យ២៦ឆ្នាំមានសញ្ជាតិ ឡេសូតូ (ប្រទេសមួយដែលស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូង) ។ ខ្សែបម្រើប្រយុទ្ធរូបនេះ លេងនៅលីគទី២ អាមេរិក ជាមួយក្លឹប Wilmington Hammerheads ពីឆ្នាំ២០១៤-២០១៥ ព្រមទាំងក្លឹប Richmond Kickers (នៅលីគទី២អាមេរិក) ក្នុងឆ្នាំ២០១៦ កន្លងមក។ ជាងនេះទៅទៀត កីឡាកររូបនេះក៏បានជាប់ជាជម្រើសជាតិនៃប្រទេសឡេសូតូ តាំងតែពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្នថែមទៀតផង។
២ ខ្សែការពារ សញ្ជាតិជប៉ុន Atsushi Shirota

កីឡាករចំណូលថ្មីខាងលើនេះធ្លាប់លេងនៅ ក្លឹប Hougang United (ប្រទេសសឹង្ហបុរី) ក្នុងឆ្នាំ២០១៧ កន្លងមកផងដែរ។ កីឡាករសញ្ជាតិជប៉ុន រូបនេះធ្លាប់បានលេងជាមួយក្លឹបមួយចំនួនដូចជា៖ ក្លឹប Albirex Niigata Singapore (ប្រទេសសឹង្ហបុរី) នាឆ្នាំ២០១៦, និងក្លឹប V-VAREN Nagasaki ក្នុងក្របខណ្ឌ (Japan league division 2) នារដូវកាល ២០១៤-២០១៥ ។
៣ ខ្សែការពារកណ្តាល Jonny Campbell

កីឡាករសញ្ជាតិអាមេរិក រូបនេះធ្លាប់បានលេងជាមួយក្លឹប Maimi City ឆ្នាំ២០១៦ ក្លឹប Charlotte Independence ឆ្នាំ២០១៥ និងក្លឹប Philadelphia Fury ឆ្នាំ២០១៤ ផងដែរ។
៤ ខ្សែប្រយុទ្ធ Jorrin John

John វ័យ២៧ឆ្នាំជាថ្នាលយុវជនដែលហាត់នៅក្រុម Aston Villa និង Leicester City ។ រូបគេបានជាប់ឈ្មោះនៅក្រុមធំរបស់ Leicester បាន១រដូវកាលដែរឆ្នាំ២០១០-១១ ប៉ុន្តែមិនមានឱកាសបានបង្ហាញសមត្ថភាពនោះទេ។ ក្រោយមកទៀត ខ្សែប្រយុទ្ធរូបនេះក៏បានធ្វើដំណើរស្វែងរកទ្រនំថ្មីនៅតំបន់អាស៊ី បានចូលជាមួយក្រុម Muangthong United ដោយមានកុងត្រា១៨ខែ។ រូបគេក៏ត្រូវដាក់ឱ្យទៅលេងជាមួយក្រុម Suphanburi ដែលជាក្រុមទី២របស់ Muangthong ដែលនៅលីគក្រោម។ នៅ Suphanburi នេះ John បង្ហាញខ្លួនបាន៣៦ប្រកួតដែរ ដោយរកបាន១០គ្រាប់។
៥ ខ្សែប្រយុទ្ធ Pouya Hossein

ក្លឹបភ្នំពេញក្រោន បានប្រកាសថាពួកគេចុះកុងត្រាយកខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ Pouya Hossein ដែលមានបទពិសោធច្រើននៅលីគឥណ្ឌូណេស៊ី និងប្រទេសថៃ។ កីឡាករដែលក្លឹបបង្ហាញថាមានទេពកោសល្យខ្លាំងនេះ ធ្លាប់លេងនៅក្លឹប PSM Massakar FC (ប្រទេសឥណ្ឌូណេស៊ី) កាលពីរដូវកាលមុននេះ ។ កីឡាករសញ្ជាតិអ៊ីរ៉ង់រូបនេះធ្លាប់បានលេងជាមួយក្លឹបថៃ Nongbua Pitchaya FC ឆ្នាំ២០១៦ ក្លឹប Muangthong United នារដូវកាល ២០១៤-២០១៥ និងក្លឹប Udon Thani FC ឆ្នាំ២០១៣ ផងដែរ៕

Comments