គ្រោះរញ្ជួយដី​នៅ​កោះតៃវ៉ាន់៖ មនុស្ស​ស្លាប់​​កើន​ដល់១៥នាក់ និង២៨០នាក់រងរបួស!

(តៃវ៉ាន់)៖ ចំនួនអ្នកស្លាប់​​​នៅក្នុងគ្រោះ​រញ្ជួយដី​កម្រិត ៦.៥រ៉ិចទ័រ នៅក្នុង​ទីក្រុង​ហ័រលៀន (Hualien) ភាគខាងកើត កោះតៃវ៉ាន់ បានកើន​​ដល់១៥នាក់ហើយ ខណៈមនុស្ស២៨០នាក់ រងរបួសធ្ងន់-ស្រាល និង០២នាក់ផ្សេងទៀតនៅតែបន្ត បាត់ខ្លួននៅឡើយ។ នេះបើ​​​តាម​សម្តីក្រុម​អ្នកជួយ​​សង្រ្គោះ ដកស្រង់ដោយ​ទីភ្នាក់ងារ​​​សារព័ត៌មាន​​ចិន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៨។

គួររំលឹកថា បើតាម​មជ្ឈមណ្ឌល​​គ្រោះ​រញ្ជួយដីចិន គ្រោះរញ្ជួយដី​​កម្រិត ៦.៥រ៉ិចទ័រ បានវាយប្រហារ​​លើទីក្រុង Hualien នៃកោះតៃវ៉ាន់​នៅម៉ោង ១១៖៥០នាទីយប់​ថ្ងៃអង្គារ ហើយគ្រោះ​រញ្ជួយដីនេះ​​ទៀតសោត បានបង្កការ​ខូចខាតធ្ងន់ធ្ងរ​​បំផុតលើ​ទីក្រុង Hualien ក្នុងរយៈ​ពេលជាង០៥ទសវត្សរ៍​មកនេះ។

ក្រោយគ្រោះរញ្ជួយដី​ដ៏កក្រើកខាងលើនេះ ក៏មានគ្រោះ​រញ្ជួយ​កម្រិតមធ្យម​​ជាបន្តបន្ទាប់ ចំនួនពីរលើកបន្ថែមទៀត ផងដែរ ប៉ុន្តែវាមិន​បានបង្ក​ជាគ្រោះមហន្តរាយ​ អ្វីនោះឡើយ៕
Credit: freshnews

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម