ខួបមួយឆ្នាំ… ទម្លាយរឿងរ៉ាវសម រង្ស៊ី លាលែងតំណែង ដោយសារមូលហេតុខ្លាចប្រពន្ធ…

ថ្ងៃនេះទី១១ កុម្ភៈ ២០១៨ រំលឹកខួបមួយឆ្នាំនៃការលាលែងតំណែងរបស់ សម រង្ស៊ី ដោយសារមូលហេតុខ្លាចប្រពន្ធ ព្រោះតែខ្លួនលួចលាក់មានស្រីស្នេហ៍ក្មេងនៅភ្នំពេញ ហើយត្រូវប្រពន្ធដឹងតាមរយះការបែកធ្លាយសម្លេងឆ្លងឆ្លើយរវាង សម រង្ស៊ី ជាមួយស្រីស្នេហ៍របស់ខ្លួនយ៉ាងអាសអាភាស។


ថ្ងៃនេះកាលពីមួយឆ្នាំមុន,, គណបក្សសង្គ្រោះជាតិទាំងមូលផ្អើលឆោឡោឆ្លេឆ្លារត់បុកគ្នាពេញបក្សចាក់អង្រែ ដោយសារតែ សម រង្ស៊ី លាលែងតំណែងយ៉ាងតក់ក្រហល់ គ្មានការប្រឹក្សាយោបល់ជាមួយអ្នកណាទាំងអស់ ហើយក៏គ្មាននរណាម្នាក់បានដឹងមុនថាមានការលាលែងតំណែងមួយផ្ទុះឡើងនោះឡើយ។

យើងក្រលេកមកមើលសាច់រឿងជីវិតស្នេហាកាមតណ្ហាដ៏ក្រាស់ឃ្មឹករបស់សម រង្ស៊ី កាលពីមួយឆ្នាំមុនវិញម្ដង,, កាលនោះរយះពេល៥ថ្ងៃ មុនថ្ងៃទី១១ កុម្ភៈ ២០១៧ ដែលជាថ្ងៃផ្ទុះព្រឹត្តិការណ៍សម រង្ស៊ី លាលែងតំណែង ដោយសារមូលហេតុផ្ទាល់ខ្លួនយ៉ាងតក់ក្រហល់នោះ គឺនោះថ្ងៃទី០៦ កុម្ភៈ ២០១៧ ហ្វេសប៊ុកផេកមួយឈ្មោះ សី ហា បានទម្លាយសារសម្លេងឆ្លងឆ្លើយរវាងសម រង្ស៊ី ជាមួយនឹងស្រីស្នេហ៍វ័យក្មេងធ្វើការក្នុងBarបារាំងនៅភ្នំពេញ។


ភ្លាមៗបន្ទាប់ពីហ្វេសប៊ុកផេក សី ហា ទម្លាយសារសម្លេងឆ្លងឆ្លើយនោះ បណ្ដាលឱ្យកក្រើកពិភពហ្វេសប៊ុកតែម្ដង ដោយមានអ្នកស៊ែរតៗគ្នាពីមួយទៅមួយ រហូតក៏លេចលឺដល់ភរិយារបស់សម រង្ស៊ី គឺលោកស្រីជូឡុង សូមួរ៉ា ក៏បាន
ស្ដាប់សារបែកធ្លាយនោះផងដែរ។ បន្ទាប់ពីបានស្ដាប់ឡើងចុះម្ដងហើយម្ដងទៀត ក៏ធ្វើឱ្យលោកស្រីហឹងស្លឹកត្រចៀកក្ដៅចិត្តកាន់តែខ្លាំង ក៏ផ្ទុះកំហឹងតាមទម្លាប់ចាស់បែប(ក្បាលប្ដីនៅក្រោមក្បិនប្រពន្ធ) គឺការប្រើសំពាធបញ្ជាលើអំបែងក្បាលប្ដី…។


ហើយនៅថ្ងៃដដែលនោះ ក៏ស្រាប់តែលោកស្រីនឹកឃើញពាក្យសម្បថរបស់សម រង្ស៊ី ដែលបានលុតជង្គង់ស្បថនៅចំពោះមុខលោកស្រី កាលផ្ទុះរឿងអាស្រូវផ្លូវភេទរបស់កឹម សុខា,, ដោយកាលនោះលោកស្រីភ័យខ្លាចប្ដីសីរបស់ខ្លួនថ្លើមធំហ៊ានលួចមានស្រីក្មេងឆ្វេងស្ដាំដូចកឹម សុខា ដែរនោះ លោកស្រីក៏បានញ៉ឹងស្លឹកត្រចៀករបស់សម រង្ស៊ី ហើយចង្អុលចំកណ្ដាលមុខ និងបញ្ជាឲ្យសម រង្ស៊ី ស្បថថា (បើអាកញ្ចាស់ឯងព្រហើនថ្លើមធំហ៊ានលួចមានស្រីស្នេហ៍ស៊ីក្រៅអីដែរនោះ ខ្ញុំនឹងឱ្យអាកញ្ចាស់ឯងឈប់ធ្វើនយោបាយទៀតហើយណា! លឺទេអាកញ្ចាស់?) ហើយសម រង្ស៊ី ក៏ឆ្លើយថា (OK OK បងយល់ព្រមតាមអូនទាំងអស់ហ្នឹង បងសូមស្បថថាមួយជាតិនេះ បងមិនអាចក្បត់អូនដែលជាអ្នកមានគុណចិញ្ចឹមបងតាំងពីក្មេងមកនេះ, ដាច់ខាតគឺបងគ្មានថ្ងៃក្បត់អូនបានឡើយ)។

ដោយសារតែពាក្យសម្បថដែលជូឡុង សូមួរ៉ា បញ្ជាឱ្យសម រង្ស៊ី ស្បថនោះហើយ ទើបបាន
ការឈ្លោះទាស់ទែងរវាងសម រង្ស៊ី និងជូឡុង សូមួរ៉ា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្លាំងទៅៗ រហូតឈានចូលថ្ងៃទី១១ កុម្ភៈ ២០១៧ លោកស្រីជូឡុង សូមួរ៉ា ទ្រាំលែងបានមែនទែន,, បើទោះជាអំឡុងពេលជំលោះប៉ុន្មានថ្ងៃនោះ សម រង្ស៊ី បានខំអង្វរ ក លន់តួ អោនក្បាល លុតជង្គង់ ក្រាបសំពះថ្វាយបង្គំទៅកាន់លោកស្រីយ៉ាងណាក៏ដោយ ក៏លោកស្រីមិនឱ្យតំលៃ និងមិនលើកលែងទោសឱ្យសូម្បីតែបន្តិចក៏គ្មានដែរ។
ជាផ្ទុះព្រឹត្តិការណ៍ សម រង្ស៊ី លាលែងតំណែង ដោយសារមូលហេតុខ្លាចប្រពន្ធ។ គួរបញ្ជាក់ជូនមិត្តអ្នកអានឱ្យបានដឹងផងដែរថា សម្រាប់ជីវិតគ្រួសារសម រង្ស៊ី គឺ(ក្បាលប្ដីជ្រកក្រោមក្បិនប្រពន្ធ) បើជូឡុង សូមួរ៉ា បញ្ជាឱ្យសម រង្ស៊ី ឈរ ប្រាកដជាសម រង្ស៊ី មិនហ៊ានអង្គុយឡើយ ព្រោះសម រង្ស៊ី ត្រូវបានគ្រួសារលោកចក្រីញឹក ជូឡុង រើសយកមកចិញ្ចឹមតាំងពីតូចមកម៉្លេះ កាលពីសម រង្ស៊ី ទើបតែក្លាយជាក្មេងកំព្រាឪពុកដែលត្រូវបានកាត់ទោសដោយការបាញ់ចោល ក្រោមបទ ក្បត់ជាតិ ៕
សូមអានអត្ថបទ និងទស្សនាវីដេអូសារសម្លេងបែកធ្លាយរបស់សម រង្ស៊ី ជាមួយស្រីស្នេហ៍នៅភ្នំពេញ ដែលហ្វេសប៊ុកផេក សី ហា បានបង្ហោះកាលពីថ្ងៃទី ០៦ កុម្ភៈ ២០១៧!

ក្តៅៗ ហ៊ុយ សុីអារម្មណ៏ ពូសុី ម្តង ។

ផ្ទុះរឿងអាស្រូវដល់មេដំបូលបក្សសង្គ្រោះជាតិ៖ លោក សម រង្ស៊ី សេពកាមជាមួយនារីបំរើការក្នុងភោជនីយដ្ឋានម្ហូបអឺរ៉ុប! វគ្គ១

ដើមឆ្នាំ២០១៧នេះ គឺជាឆ្នាំកក្រើកឡើងនូវរឿងអាស្រូវកាមគុណក្នុងបក្សសង្គ្រោះជាតិ។ បក្សប្រឆាំងមួយនេះថោកអស់សាច់ គឺតំណាងរាស្ត្រម្នាក់ៗសុទ្ធតែប្រឡូកប្រឡាក់ដោយរឿងអស្រូវស្រីញី ល្បែងស៊ីសង ពាលាអាវ៉ាសែ អីឡូវចូលដល់រឿងអាស្រូវផ្លូវភេទរបស់ថ្នាក់ដឹកនាំកំពូលគណបក្សសង្គ្រោះជាតិថែមទៀត!
ពិតជាស្អុយគគ្រុកពេញបក្ស គឺរាប់តាំងពីថ្នាក់ដឹកនាំកំពូលរបស់គណបក្ស មន្ត្រីជាន់ខ្ពស់គ្រប់កំរិតដែលសុទ្ធតែជាអ្នកតំណាងរាស្ត្រ ដណ្តើមប្តីប្រពន្ធ ផិតក្បត់ សាហាយស្មន់នឹងគ្នា ដោយមិនគិតពីតម្លៃសីលធម៌សង្គមអ្វីបន្តិចសោះ គឺពួកគេល្មោភកាមគុណហួសហេតុ។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទាំងអស់គ្នា សូមស្តាប់ និងពិចារណា នេះជាការពិតមួយដែលនាងខ្ញុំសូមទម្លាយឲ្យបងប្អូនបានដឹងនូវចរិតល្មោភកាមតណ្ហារបស់លោក សម រង្ស៊ី ដែលទាំងបងប្អូនក៏ដូចជាខ្ញុំ និងគ្រួសារខ្ញុំតែងតែលើកតម្កើងគាត់ថា លោកប្រធានៗនោះ! ការពិត គាត់ថោកទាបជាទីបំផុត! គឺមួយថ្ងៃៗលោកប្រធានកាលនៅក្នុងស្រុក តែងតែមានកម្មវិធីជួបជុំគ្នាផឹកស៊ីសប្បាយម្ហូបអឺរ៉ុបឆ្ងាញ់ៗ ចាយលុយខ្ជះខ្ជាយដែលបានមកពីជំនួយរបស់បងប្អូនពីក្នុងនិងក្រៅប្រទេស ក្រោមហេតុផលថា យកទៅជួយប្រជាពលរដ្ឋ តែការពិតទៅសប្បាយជាមួយស្រីញីអូនបងយ៉ាងរំភើយ។
ជានិច្ចកាលលោក សម រង្ស៊ី គាត់បានចេញទៅដេកសប្បាយជាមួយស្រីម៉ាស្សា និងសូម្បីតែស្រីបំរើការក្នុងភោជនីយដ្ឋានដែលនាងមានជីវភាពក្រខ្សត់មកពីខេត្តធ្វើការនៅភ្នំពេញ ដើម្បីសន្សំលុយកាក់ទុកជូនគ្រួសារ ក៏ត្រូវបានលោក សម រង្ស៊ី ឃើញពួកនាងស្អាត ក្មេង ក៏ល្បួងលួងលោម ទាក់ទង រហូតយកនាងទៅដេករួមរ័ក្ស សេពកាមជាញ៉ឹកញាប់។
នាងខ្ញុំបានដឹងរឿងរ៉ាវជាច្រើនពីមិត្តភ័ក្ត្រដែលជាស្រីកំណាន់របស់តំណាងរាស្ត្របក្សប្រឆាំងមួយរូប ហើយអ្នកតំណាងរាស្ត្ររូបនោះហើយជាអ្នកធ្លាប់ទៅដើរលេងសប្បាយ ស៊ីចុក ស្រីញីជាមួយលោកប្រធាន សម រង្ស៊ី នៅតាមកន្លែងម៉ាស្សា និង
ភោជនីយដ្ឋានមួយចំនួន។ ថ្ងៃនេះ នាងខ្ញុំសូមបង្ហាញសម្តីឡែបខាយទាក់ទងគ្នារវាងលោក សម រង្ស៊ី ជាមួយនារីម្នាក់ឈ្មោះ ផល ជាអ្នកបំរើការងារនៅក្នុងភោជនីយដ្ឋានបរទេស បន្ទាប់ពីលោកប្រធានបានដេកសេពកាម និងទទួលនូវការបំរើផ្លូវភេទយ៉ាងកក់ក្តៅជាមួយនាងជាច្រើនដងរួចមកហើយនោះ។ ដោយប្រើពាក្យសម្តីផ្អែម លួងលោម បោកបញ្ឆោត បានធ្វើឲ្យអាផល ទន់ចិត្ត និងរហូតហ៊ានប្រថុយខ្លួនប្រាណឲ្យលោក សម រង្ស៊ី ទើបធ្វើឲ្យលោក សម រង្ស៊ី ចូលចិត្តចង់ទៅជួបអាផលម្តងហើយម្តងទៀត ដើម្បីបានសេពកាមជាមួយនាង។ មានពេលខ្លះ ដោយសប្បាយពេកលោក សម រង្ស៊ី តែងតែនៅក្នុងហាងយូរ និងចេញក្រោយគេជានិច្ច។
សូមបងប្អូនស្តាប់ការទាក់ទងគ្នារវាងលោក សម រង្ស៊ី ជាមួយ នារីផល បំរើការងារនៅក្នុងភោជនីយដ្ឋាន និងការណាត់ជួបគ្នានៅថ្ងៃសៅរ៍ដើម្បីបានដេកម៉ាស្សា សេពកាមសប្បាយ ដូចតទៅ៖


សារសម្លេងឆ្លងឆ្លើយរវាងសម រង្ស៊ី ជាមួយនឹងស្រីស្នេហ៍វ័យក្មេង ដែលនាំឱ្យមានការលាលែងតំណែង ដោយសារមូលហេតុខ្លាចប្រពន្ធ

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម