សមាគមប្រជាពលរដ្ឋខ្មែរ នៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ស្វាគមន៍ និងគាំទ្រយ៉ាងក្លៀវក្លា ចំពោះវត្តមាន សម្តេចតេជោនៅទឹកដី ប្រទេសអូស្ត្រាលី
ភ្នំពេញ៖ សមាគមប្រជាពលរដ្ឋខ្មែរ នៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ស្វាគមន៍និងគាំទ្រ យ៉ាងក្លៀវក្លាចំពោះវត្តមាន សម្តេចតេជោនៅទឹកដី ប្រទេសអូស្ត្រាលី ក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី នាថ្ងៃទី១៧-១៨ខែមីនាខាងមុខនេះ។
យោងតាមសេចក្ដីថ្លែងការណ៍រួម របស់សមាគមពលរដ្ឋខ្មែរទាំង៧ នៅអូស្ត្រាលីនិងណូវ៉ែលហ្សេឡង់ នាថ្ងៃទី២៣កុម្ភៈនេះបានឲ្យដឹងថា" វត្តមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលពិសេសនាពេលខាងមុខគឺជាការបង្ហាញឲ្យឃើញពីកិត្តិយសជាតិ ភាពស្មើមុខស្មើមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ"។
សេចក្ដីថ្លែងការណ៍ ដដែលបន្ថែមថា"យើងខ្ញុំសូមប្រកាសប្រឆាំង ដាច់ខាតនូវការប៉ុនប៉ងរៀបចំ សកម្មភាពណាមួយ ប្រឆាំងនឹងវត្តមានសម្ដេចតេជោ"។
ក្រុមអ្នកគាំទ្រ អតីតគណបក្សប្រឆាំង បានលើកឡើងថា ក្នុងករណីដែលរដ្ឋាភិបាលអូស្ត្រាលី នៅតែអនុញ្ញាតឲ្យសម្ដេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំនៅពេលខាងមុខ ពលរដ្ឋខ្មែរនៅអូស្ត្រាលី បានប្តេជ្ញាប្រមូលគ្នាធ្វើបាតុកម្មធំ ដែលមានអ្នកចូលរួមមិនតិចជាង៥០០នាក់ ដើម្បីបង្ហាញពីការមិនពេញចិត្ត និងប្រឆាំងការដឹកនាំ របស់សម្ដេចតេជោ ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២១កុម្ភៈបានផ្ដាំផ្ញើទៅដល់អ្នកដែលចង់មានគំនិត ធ្វើបាតុកម្មប្រឆាំងសម្តេច នៅប្រទេសអូស្រ្តាលី ក្នុងឱកាសសម្ដេចនឹងអញ្ជើញ ចូលរួមកិច្ចប្រជុំមួយ និងទស្សនកិច្ចផ្លូវការ នៅអូស្រ្តាលីនាពេលខាងមុខនោះ កុំដុតរូបសម្ដេចឲ្យសោះ បើមិនដូច្នេះទេ សម្តេចនឹងទៅតាមវ៉ៃដល់ផ្ទះ៕

Comments