ពិធីបើកព្រឹត្តិការណ៍ប្រកួត​កីឡាអូឡាំពិករដូវរងារ នៅកូរ៉េខាងត្បូង ចាប់ផ្តើមប្រារព្ធ​ឡើងជាផ្លូវការ​ហើយ!

(សេអ៊ូល)៖ ទីបំផុត​ព្រឹត្តិការណ៍កីឡាអូឡាំពិក​រដូវរងា​លើកទី ២៣ ក្នុងទីក្រុង​​ព្យឿងចាង (PyeongChang) ប្រទេស​កូរ៉េខាងត្បូង ចាប់ផ្ដើមជាផ្លូវការហើយនៅម៉ោង ០៨៖០០នាទីយប់នេះ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល)។ ព្រឹត្តិការណ៍​កីឡានេះ​នឹងត្រូវប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៩ រហូតដល់​ថ្ងៃទី២៥ ខែកុម្ភៈ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Arirang News នៅយប់ថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅអំឡុង​រយៈពេល ០២ម៉ោង នៃពិធីបើក​ការប្រកួត តំណាងអត្តពលិក​មកពី ៩២ប្រទេស ចាប់ផ្តើមដើរចូលក្នុង​ពហុកីឡដ្ឋាន អមជាមួយទង់ជាតិ​ នៃប្រជាជាតិនីមួយៗម្តងមួយប្រទេសៗ ខណៈការសម្ដែងវប្បធម៌ និងប្រវត្តិសាស្ត្រ​កូរ៉េខាងត្បូង ក៏រៀបចំធ្វើឡើង​ជាបន្តបន្ទាប់ដែរ​នៅយប់ថ្ងៃសុក្រនេះ។ បន្ថែមពី​លើនេះ ព្រឹត្តិការណ៍កីឡាអូឡាំពិក-ប៉ារ៉ាឡាំពិក​ គឺជាថ្ងៃ ប្រវត្តិសាស្ត្រមួយ​ដែលកូរ៉េទាំងពីរ​ បានយល់ព្រម​ដើរជាក្បួន​ដង្ហែ​រួមគ្នាក្រោម​ទង់ជាតិតំណាង​តែមួយ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល ០២ម៉ោង នៃពិធីបើក​ការប្រកួត ក៏មាន​ការចូលរួមផងដែរ​ពីអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence), ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន​, នាយក​រដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ ព្រម ទាំងប្រតិភូជាន់ខ្ពស់​កូរ៉េខាងជើង ក្នុងនោះរួមមានប្អូនស្រី​បង្កើតលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូជុង និងប្រធាន​សភា​កូរ៉េខាងជើង លោក គីម យ៉ុងណាំ ផងដែរ៕
Credit: freshnews
















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម