តារាខ្មែរកាត់ឥណ្ឌា កំពុងមានទីផ្សារ ក្រោយជម្នះគំនាបគ្រួសារ
មានឪពុកជាជនជាតិឥណ្ឌា ម្ដាយជាមន្ត្រីយោធានៅក្រសួងការពារជាតិ លោក លី ឧត្ដម ទើបតែបោះជំហានចូលសិល្បៈជាង១ឆ្នាំ ដោយលោកចាប់ផ្ដើមមានទីផ្សារបណ្ដើរៗហើយ ក្រៅពីជាតារាម៉ូដែលលោកក៏ធ្លាប់សម្ដែងភាពយន្តផងដែរ ។
លោក លី ឧត្ដម បច្ចុប្បន្នមានវ័យ២០ គឺជាកូនច្បង ក្នុងចំណោមបងប្អូន៤នាក់ ប្រុស២ ស្រី២ ឪពុករបស់លោកជាជនជាតិឥណ្ឌា បម្រើការនៅក្រុមហ៊ុនមួយ ប៉ុន្តែបានចែកផ្លូវគ្នាជាមួយម្ដាយជាង៧ឆ្នាំមកហើយ។

Credit: sabay

តារាសម្ដែងរូបនេះបានរៀបរាប់ឲ្យដឹងថា ឪពុករបស់លោក មានឈ្មោះ Latriiy SongTriiy ហើយបានប្ដូរមកឈ្មោះខ្មែរមុនទទួលបានសញ្ជាតិខ្មែរ មៅ សារី។ លោកបានចូលមកធ្វើការនៅខ្មែរតាំងពីឆ្នាំ១៩៩៥ ហើយក៏បានស្គាល់ម្ដាយរបស់លោក រហូតបានរៀបការជាមួយគ្នា ឈានដល់មានកូន ជាចំណងដៃរហូតដល់ទៅ៤នាក់ ។
ទោះបីជាមានឪពុកជាជនជាតិឥណ្ឌាក៏ពិតមែន ប៉ុន្តែ លោក លី ឧត្ដម មិនធ្លាប់បានទៅលេងស្រុកកំណើតឪពុកឡើយ ទាំងនេះក៏ព្រោះតែសេដ្ឋកិច្ច។ មូលហេតុដែលនាំឲ្យឪពុកម្ដាយរបស់លោកចែកផ្លូវគ្នា ត្រូវបានលោកបញ្ជាក់យ៉ាងខ្លីថា ក៏ព្រោះតែចរស់មិនចុះសម្រុងនឹងគ្នា ហើយលោកសូមមិនបកស្រាយឲ្យលម្អិតជាងនេះលើបញ្ហាគ្រួសារនោះឡើយ ។
ងាកមកការងារសិល្បៈវិញ ដោយសារតែស្រលាញ់សិល្បៈ លី ឧត្ដម បានលួចទៅរៀនជំនាញមួយចំនួននៅសាលាសាលាវិចិត្រសិល្បៈ រហូតទទួលបានសញ្ញាប័ត្រ ជំនាញសម្ដែងភាពយន្ត ទាំងក្រុមគ្រួសាររបស់ខ្លួនមិនពេញចិត្ត។

លោកថ្លែងថា ឪពុកម្ដាយ ក៏ដូចជាបងប្អូន មិនពេញចិត្តឲ្យលោកដើរលើវិថីនេះឡើយ គឺចង់ឲ្យលោកធ្វើជាមន្ត្រីរាជការច្រើនជាង ត្បិតអីក្រុមគ្រួសាររបស់លោក មិនមានឈាមជ័រជាអ្នកសិល្បឡើយ។ ប៉ុន្តែទោះបីបែបនេះក្ដី ក៏មិនអាចជម្នះ លោក ឧត្ដម បានឡើយ លោកបានពុះពារ រហូតរៀនបានសញ្ញាប័ត្រសិល្បៈមួយ ហើយមានឱកាសបានប្រលូកនឹងវិថីនេះជាបណ្ដើរ។
ឧត្ដម ប្រាប់ថា ជាង១ឆ្នាំបន្ទាប់ខ្លួនដើរលើវិថីនេះ លោកចាប់ផ្ដើមមានការងារសិល្បៈបណ្ដើរហើយ ដូចជាការថតស្ប៉តពាណិជ្ជកម្ម សម្ដែង MV ធ្វើជាពិធីករ និង ការដើរបង្ហាញម៉ូដឲ្យផលិតផលមួយចំនួនជាដើម។ ជាមួយគ្នានោះដែរ ថ្មីៗនេះ លោក លី ឧត្ដម ក៏បានសម្ដែងភាពយន្ត១រឿងផងដែរ គឺរឿង"៣ខែ" ដោយនៅក្នុងនោះលោកថែមទាំងបានសម្ដែងជាតួឯកថែមទៀតផង។
ក្រៅពីការងារសិល្បៈតារាសម្ដែងកូនកាត់ឥណ្ឌារូបនេះ ក៏ជាម្ចាស់ហាងលក់ផលិតគ្រឿងសាឡនមួយផងដែរ និងកំពុងសិក្សាឆ្នាំទី២ រហូតដល់ទៅ២មហាវិទ្យាល័យ គឺ ជំនាញ ពាណិជ្ជកម្ម និង ឌីហ្សាញ។

(រូបភាពៈ LongLong Photography)
លោកបានបង្ហើបឲ្យដឹងថា ឆាប់ៗខាងមុខនេះ ខ្លួនគ្រោងសម្ដែងភាពយន្តរហូតដល់ទៅ២រឿងបន្ថែមទៀត ប៉ុន្តែចំណងជើង និងសម្ដែងជាតួអ្វីនោះ មិនទាន់បង្ហើបឲ្យដឹងឡើយ ព្រោះខាងផលិតកម្មមិនទាន់ឲ្យបញ្ចេញ។
លោក លី ឧត្ដម បានដាក់ក្ដីសង្ឃឹមថា ខ្លួននឹងបន្តដើរលើវិថីសិល្បៈនេះបន្តទៀត ដោយមិនរាថយឡើយ ប្រសិនបើទស្សនិកជននៅតែត្រូវការ ត្បិតអីអាជីពមួយនេះ ដូចលោកបានលើកឡើងខាងលើ គឺជាក្ដីស្រលាញ់ដែលលោកបានជម្នះឧបសគ្គជាច្រើនមកហើយ៕

Comments