ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ដឹកនាំបូកសរុបលទ្ធផល នៃការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សប្រជាជន ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ ដឹកនាំប្រជុំបូកសរុបលទ្ធផល នៃការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្ស សៀវភៅគ្រួសារបក្ស ការចុះឈ្មោះបោះឆ្នោត និងប្រកាសសេចក្ដី សម្រេចបង្កើតក្រុមការងារមួយចំនួន។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានថ្លែងការកោតសសើរដល់ក្រុមការងារសាខាបក្សភូមិ ឃុំ សង្កាត់ទាំងអស់ ដែលបានខិតខំតស៊ូបំពេញការងារ រៀបចំធ្វើសៀវភៅគ្រួសារបក្សជូនបងប្អូនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សម្រាប់ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះ លោកបានណែនាំដល់ក្រុមការងារទាំងអស់ ប្រសិនបើជួបការលំបាកអ្វីមួយក្នុងការងារធ្វើសៀវភៅគ្រួសារបក្សនេះ សូមបងប្អូនរាយការណ៍ជូនក្រុមការងារចុះជួយភូមិ ឃុំសង្កាត់ ដើម្បីជួយដោះស្រាយជូនសមាជិក សមាជិកាឲ្យបានទាន់ពេល។
ជាថ្មីម្តងទៀត ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ក៏បានថ្លែងអំណរគុណប្រកបដោយមោទនភាព ចំពោះសមាជិក សមាជិកា ខេត្តបន្ទាយមានជ័យ ដែលបានរួមគ្នាអនុវត្តនូវគោលនយោបាយ និងការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលរក្សាបាននូវសុខសន្តិភាព ឯកភាពផ្ទៃក្នុង ខិតខំបម្រើសេវាសាធារណៈ បានយ៉ាងល្អជូនប្រជាពលរដ្ឋ នៅជាមួយប្រជាពលរដ្ឋដឹងពីសុខទុក្ខប្រជាពលរដ្ឋ និងបានជួយអន្តរាគមន៍ដោះស្រាយកង្វល់ របស់ប្រជាពលរដ្ឋបានទាន់ពេលវេលា៕
Credit: freshnews

Comments