ដូច​រឿង​ហូលីវូដ! ប៉ូលិស​ចិន​ប្រើ​វ៉ែនតា​ទំនើប សម្គាល់​មុខ​ជន​ល្មើស​បានយ៉ាង​ងាយ

ភ្នាក់ងារ​ប៉ូលិស​ក្នុង​ប្រទេស​ចិន កំពុង​ចាប់​ផ្ដើម​ប្រើប្រាស់​វ៉ែនតា​ទំនើប​មួយ​ប្រភេទ មាន​ភ្ជាប់​បច្ចេកវិទ្យា​សម្គាល់​មុខ ដើម្បី​កត់​ចំណាំ​មុខ​របស់​ជន​ល្មើស។

Credit: sabay


វ៉ែនតា​នេះ ត្រូវ​បាន​ភ្ជាប់​ទៅ​កាន់​កន្លែង​ផ្ទុក​ទិន្នន័យ​របស់​ប៉ូលិស​អំពី​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​កំណត់ហេតុ​ឧក្រិដ្ឋជន។ ប៉ូលិស​ដែល​ប្រើ​បច្ចេកវិទ្យា​នេះ អាច​ដឹង​ភ្លាមៗ​ពី​ព័ត៌មាន​លម្អិត​របស់​បុគ្គល​នីមួយៗ ដូចជា ឈ្មោះ សញ្ជាតិ ភេទ និង​អាសយដ្ឋាន​រស់នៅ ជា​ដើម។


កាល​ពី​សប្ដាហ៍​មុន ប៉ូលិស​ចិន​​អាច​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន ៧​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ជំរិត និង​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​តែ​មាន​ជំនួយ​ពី​វ៉ែនតា​ដ៏​ពិសេស​នេះ។ បន្ថែម​ពី​នេះ ប៉ូលិស​ក៏​បាន​ឃាត់​ខ្លួន​មនុស្ស ២៦​នាក់​ផ្សេង​ទៀត​ផង​ដែរ ដែល​លួច​ប្រើ​កាត​អត្តសញ្ញាណបណ្ណ​ក្លែងក្លាយ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម