លោក មូន ជែអ៊ីន បញ្ជាក់ថា «ទំនាក់ទំនងជាមួយអាមេរិក គឺរឹងមាំលើសពេលណាៗទាំងអស់» ហើយរឿងទៅកូរ៉េខាងជើង គឺស្ថិតក្នុងការពិចារណា...
Credit: freshnews
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយថា សម្ព័ន្ធភាពបច្ចុប្បន្នជាមួយសហរដ្ឋអាមេរិក គឺមានភាពរឹងមំាលើសពេលណាៗទាំងអស់ ខណៈរូបលោកកំពុងស្ថិតនៅក្នុងការពិចារណាថា គួរឬមិនគួរបំពេញទស្សន កិច្ចទៅកាន់កូរ៉េខាងជើង តាមការអញ្ជើញរបស់លោក គីម ជុងអ៊ុន នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក មូន ជែអ៊ីន ធ្វើការកត់សម្គាល់បែបនេះ ស្របពេលរដ្ឋាភិបាលរបស់លោក កំពុងប្រឈមមុខនឹងសំណួរជាច្រើនពី ក្រុមអ្នកតំណាងរាស្ត្រថា មានការខ្វែងគំនិត ឬមានភាពរឹងមំាយ៉ាងណាជាមួយសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹង ប្រែងដើម្បីបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើង បោះបង់ចោលអាវុធនុយក្លេអ៊ែរ។
តែទោះជាយ៉ាងនេះក្ដី ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Monocle ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ លោក មូន បានលើកឡើងដូច្នេះថា «ប្រធានាធិបតី ត្រាំ បាននិយាយថា ខ្ញុំអាចប្រាប់គាត់នៅពេលណាក៏បាន បើសិនជាត្រូវការជំនួយក្នុងការដំណើរការ កិច្ចសន្ទនាអន្តរកូរ៉េ ហើយថា លោកនឹងគំាទ្រខ្ញុំ ១០០ភាគរយ... ចំណែកឯគោលបំណងរបស់ខ្ញុំ គឺដោះស្រាយបញ្ហានុយក្លេ អ៊ែរកូរ៉េខាងជើង និងស្វែងរកសន្តិភាព»។
គួរបញ្ជាក់ថា ក្រោយកូរ៉េខាងជើងយល់ព្រមបញ្ជូនប្រតិភូរបស់ខ្លួន មកចូលព្រឹត្តិការណ៍កីឡាអូឡាំពិក និងជួបពិភាក្សាការងារនឹងក្រុមមន្ត្រីកូរ៉េខាងត្បូងជាបន្តបន្ទាប់ គេហាក់ដូចជាមើលឃើញពីភាពខ្វែងគំនិតគ្នា ជុំវិញការដោះស្រាយបញ្ហា នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ ទីក្រុងសេអ៊ូល បានបង្ហាញពីបំណងចង់ចរចា រីឯទីក្រុងវ៉ាស៊ីនតោនថា ការចរចាអាចធ្វើ ទៅបានដារាបណាកូរ៉េខាងជើង បោះបង់ចោលអាវុធនុយក្លេអ៊ែរជាមុនសិន។ មិនតែប៉ុណ្ណោះសហរដ្ឋអាមេរិកក៏បានអំពាវ នាវឱ្យមានការដាក់ទណ្ឌកម្ម កាន់តែខ្លាំងប្រឆាំងកូរ៉េខាងជើង៕

Comments