កម្ពុជា ​ជា​ប្រទេស​ទី​២ ​ក្នុង​តំបន់​អាស៊ាន​ដែល FIFA ​ជ្រើស​យក​ជា​កន្លែង​ប្រជុំ

សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក (FIFA) នឹង​រៀបចំ​កិច្ច​ប្រជុំកំពូល​ FIFA Executive Football Summit 2018 ​នៅ​កម្ពុជា​ថ្ងៃ​នេះ ​ដោយ​មាន​ប្រទេស​ចូលរួម​ជាង​២០​ផ្សេង​ទៀត។

Credit: sabay.

Infantino ប្រធាន FIFA

លោក​ខៀវ សាម៉េត អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​ បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​ នៅ​ក្រោយ​ការ​មក​ដល់​នៃ​លោក Infantino ប្រធាន FIFA នា​ល្ងាច​ថ្ងៃ​ទី៨ ខែកុម្ភៈ​កន្លង​ទៅ​ថា មាន​មូលហេតុ២ ដែល​ធ្វើ​ឲ្យ​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក មក​ប្រជុំ​នៅ​កម្ពុជា គឺ​ទី១ ដោយសារ​កម្ពុជា ជា​ប្រទេស​មាន​សុខ​សុវត្ថិភាព និង​ដោយសារ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) មាន​ទំនាក់​ទំនង​ល្អ​ជាមួយ FIFA។


មួយ​វិញ​ទៀត​នេះ​ជា​មោទនភាព​សម្រាប់​កម្ពុជា​ហើយ​ដែល FIFA ​សម្រេច​ជ្រើស​ជា​កន្លែង​ប្រជុំ ត្បិត​អី​នៅ​តំបន់​អាស៊ាន​នេះ ​មាន​តែ​សិង្ហបុរី​មួយ​ប៉ុណ្ណោះ ​ធ្លាប់​រៀប​ចំ​កម្មវិធី​នេះ​ឡើង​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ។

កិច្ច​ប្រជុំ​របស់ FIFA នេះ គឺ​ផ្ដោត​ជា​ចម្បង​លើ​ការ​អភិវឌ្ឍ​បាល់ទាត់ ដូច​ទៅ​អ្វី​​ដែល​កម្ពុជាត្រូវការ។ លោក​បញ្ជាក់ថា FFC បាន​បង្កើត​សាលា​បាល់ទាត់​បានទូទាំង ២៥ ខេត្ត​-រាជធានី​ទូទាំង​ប្រទេស ដើម្បី​អភិវឌ្ឍ​បាល់ទាត់ ដែល​ប្រភព​ចំណូល​ដ៏​ធំ​ គឺ​បាន​មក​ពី FIFA៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម