បាញ់ប្រហារទៀតហើយ៖ ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារសម្លាប់សិស្សក្នុងសាលារៀនមួយកន្លែងនៅរដ្ឋ Florida សម្លាប់មនុស្ស១៧នាក់

(អាមេរិក)៖ យោងតាមសារព័ត៌មាន CNN ចេញផ្សាយមុននេះបន្តិចនាព្រឹកថ្ងៃនេះឲ្យដឹងថា ខ្មាន់កាំភ្លើងដែលអតីតសិស្សសាលាមួយរូបអាយុ១៩ឆ្នាំ បានបើកការបាញ់ប្រហារ សម្លាប់សិស្សចំនួន១៧នាក់ ស្ថិតនៅក្នុងសាលារៀនមួយកន្លែង ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក មុនពេលខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន។

តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់ប្រហារ ដោយសារខ្មាន់កាំភ្លើងមានគំនុំខឹង​ ក្រោយពីសាលារៀនបានពិន័យនិងបណ្តេញរូបគេចេញពីសាលា​ ក៏បានត្រឡប់មកវិញហើយបើកការ​បាញ់ប្រហារតែម្តង។ ខ្មាន់កាំភ្លើងត្រូវបានគេដឹងថាមានឈ្មោះ Nikolaus Cruz ជាសិស្សគ្មានគោរពវិន័យសាលា ហើយត្រូវបាន​បណ្តេញចេញ។

ករណីបាញ់ប្រហារបណ្តាលឲ្យមានការផ្អើលសិស្សសាលារាប់រយនាក់ ចេញគេចចេញពីសាលា ហើយខ្មាន់កាំភ្លើងដែលបាញ់ប្រហារនោះគឺជាអតីតសិស្សនៅវិទ្យាល័យហ្នឹងតែម្តង។

Credit: freshnews






Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម