ចេញតម្លៃ Galaxy S9 ថ្លៃជាងមុន ៧០ ដុល្លារ
ស្មាតហ្វូនជំនាន់ក្រោយរបស់ក្រុមហ៊ុន SAMSUNG ម៉ូឌែល Galaxy S9/S9+ រំពឹងត្រៀមដាក់បង្ហាញនាថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០១៨ ក្នុងពិព័រណ៍ MWC នាទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។ ក្រឡេកទៅមើលតម្លៃលេចលឺចេញពីប្រភពពីរផ្សេងគ្នា អាចសន្មតបានត្រកូល S ឆ្នាំនេះ នឹងលក់ថ្លៃជាងមុនប្រហែល ៧០ ដុល្លារ។
Credit: Sabay

ដោយត្រៀមបំពាក់ឈីបខ្ពស់ផុតលេខ Snapdragon 845 ជំរុញឲ្យតម្លៃ S9 ឡើង ១០ ភាគរយ ដោយនៅទីផ្សារអង់គ្លេស ថ្លៃក្បែរ ៧៣៩ ផោន ឬ ១ ០៣៥ ដុល្លារ ខ្ពស់ជាង S8 ដែលចេញដំបូងត្រឹម ៩៦៥ ដុល្លារ និង S7 ថ្លៃ ៧៩៧ ដុល្លារ។

រូបតំណាង Concept ម៉ូឌែល Mi MIX 2S
ក្រឡេកទៅទីផ្សារចិន អាចហក់ដល់ ៦ ០០០ យន់ ក្បែរ ៩៤៦ ដុល្លារ ប៉ុន្តែបើតម្លៃខ្ពស់បែបនេះមែន ម្ល៉ោះអាចថាជារឿងងាយស្រួលសម្រាប់គូប្រជែងដែលកំពុងឡើងកូដ Xiaomi ក្នុងការប្រជ្រៀតលក់ស្មាតហ្វូនជំនាន់ក្រោយអាចជា Mi MIX 2S និងពពួកម៉ាស៊ីនខ្លាំង Mi 7 ជាមួយតម្លៃប្រហែល ៤០០ ទៅ ៦០០ ដុល្លារប៉ុណ្ណោះ។

Comments