កូរ៉េខាងជើង៖ «ដោយសារតែការស្រឡាញ់សន្តិភាពរបស់យើង ទើបកូរ៉េទាំងពីរឈានដល់ការផ្សះផ្សាគ្នា»

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA បាននិយាយថា សញ្ញានៃការផ្លាស់ប្ដូរហាក់ដូចជាបានកើតឡើងនៅក្នុងទំនាក់ទំនងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ខណៈដោយសារតែការស្រឡាញ់សន្តិភាពរបស់ទីក្រុងព្យុងយ៉ាង ទើបកូរ៉េ ទាំងពីរអាចឈានដល់ការផ្សះផ្សាគ្នា បន្ធូរបន្ថយភាពតានតឹង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។

KCNA នៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួនចេញផ្សាយកាលពីថ្ងៃអង្គារ បានគូសបញ្ជាក់ដូច្នេះថា៖«ដោយសារតែវិធានការ និងការ ស្រឡាញ់សន្តិភាពរបស់យើង បានបង្កើតបរិយាកាសល្អ នៃការផ្សះផ្សាទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ហើយ សញ្ញានៃការផ្លាស់ប្ដូរបែបនេះ ក៏ហាក់ដូចជាលេចឡើងនៅក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែ ព្រមពេលជា មួយគ្នា សារព័ត៌មានរដ្ឋកូរ៉េខាងជើងមួយនេះ បានចោទប្រកាន់ថាក្រុមអ្នកភិរក្សនិយមមួយចំនួននៅកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក នៅតែបន្តបំពុលបរិយាកាសល្អបែបនេះ ក៏ដូចជាបំភ័ន្ដមតិសាធារណៈពីការពិតដែលកំពុងកើតឡើង។

គួរបញ្ជាក់ថា បើតាម KCNA ការដាក់ទណ្ឌកម្ម និងសម្ពាធពីសំណាក់សហរដ្ឋអាមេរិកពុំមានប្រសិទ្ធិភាពអ្វីនោះទេ និងបានអំពាវ នាវឱ្យភាគីពាក់ព័ន្ធទំាងអស់មានការអត់ធ្មត់ និងប្រុងប្រយ័ត្នចំពោះអាកប្បកិរិយារបស់ខ្លួន៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម