អភិបាលខេត្តក្រចេះ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដែលបានសន្យាកាត់ទឹកដី៤ខេត្តឲ្យវៀតណាម

Credit: freshnews
(ក្រចេះ)៖ បន្ទាប់ពីបែកធ្លាយឯកសារទណ្ឌិត សម រង្ស៊ី បានលួចទៅចុះកិច្ចព្រមព្រៀមជាមួយលោក Kok Ksor (កុក សរ) មេដឹកនាំវៀតណាម ជនជាតិភាគតិច Degar (ដេកា) ឬម៉ុងតាញ៉ា (វៀតណាមសេរី) ពីការយល់ព្រមកាត់ខេត្តចំនួន៤ ទៅឲ្យភាគីវៀតណាម ពេលបក្សខ្លួនឈ្នះឆ្នោតនោះ បានធ្វើឲ្យគ្រប់មជ្ឈដ្ឋាន​នៅក្របខ័ណ្ឌទូទាំងប្រទេស បានបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះទង្វើក្បត់ជាតិសាសន៍ខ្លួនឯងរបស់ទណ្ឌិត សម រង្ស៊ី និងមិនអាចទទួលយកបាននោះទេ។

ញត្តិដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទូទាំងខេត្តក្រចេះ ដែលខេត្តមួយក្នុងចំណោមខេត្តទាំង៤ (មណ្ឌលគិរី, រតនគិរី, ក្រចេះ និងស្ទឹងត្រែង) ដែលទណ្ឌិត សម រង្ស៊ី បានយល់ព្រមកាត់ឲ្យមេដឹកនាំវៀតណាមសរី ក៏មិនអាចនៅសុខឡើយ ហើយបានចេញញត្តិប្រកាសថ្កោលទោសខ្លាំងៗបំផុតចំពោះទង្វើក្បត់ជាតិ ក្បត់ប្រជាពលរដ្ឋរបស់ខ្លួនយ៉ាងដូច្នេះ។

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានដាក់ពាក្យបណ្តឹងទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងទណ្ឌិត សម រង្ស៊ី ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ» ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្ងាត់កាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ាផងដែរ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់ទុកថា វីដេអូសកម្មភាព និងទង្វើដែលចុះហត្ថលេខា ប្រគល់ឱ្យរដ្ឋបរទេសនូវដែនដី ដែលធ្វើឡើងដោយទណ្ឌិត សម រង្ស៉ី គឺជាអំពើក្បត់ជាតិយ៉ាងពិតប្រាកដ។ ដូច្នេះស្នើឱ្យតំណាងអយ្យការ ទទួលចាត់ការចំពោះអំពើក្បត់ជាតិ ឃុបឃិតកាត់ទឹកដីឱ្យជនបរទេសរវាងឈ្មោះ សម រង្ស៉ី និងបរទេស ប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដើម្បីផ្តន្ទាទោសតាមច្បាប់៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម