គ.ជ.ប ជូនដំណឹងពីការធ្វើសន្និសីទកាសែត ស្តីពី កិច្ចប្រជុំនៅទីក្រុងប្រ៊ុយស្យែល និងការចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅរុស្ស៊ី នៅថ្ងៃទី២១ ខែមីនា ស្អែកនេះ

Credit: freshnews
(ភ្នំពេញ)៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) បានប្រកាសថា ខ្លួននឹងរៀបចំសន្និសីទកាសែតមួយ ស្តីពីការចូលរួមរបស់តំណាង គ.ជ.ប នៅក្នុងកិច្ចប្រជុំនៅទីក្រុងប្រ៊ុយស្យែល និងបេសកកម្មនាឱកាសបោះឆ្នោត ប្រធានាធិបតីនៅសហព័ន្ធរុស្ស៊ី នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ស្អែកនេះ វេលាម៉ោង៨៖៤៥នាទីយប់ ពេលគណៈប្រតិភូវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ។

បើតាមសេចក្តីជូនដំណឹង លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប តំណាងលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប អមដណើរដោយលោក សោម សូរីដា អគ្គលេខាធិការ គ.ជ.ប​ បានទៅចូលរួមកិច្ចប្រជុំរួមកម្ពុជា-សហភាពអ៉ឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប្រ៊ុយស្យែល ប្រទេសប៊ែលហ្សិក ពីថ្ងៃទី១២-១៤ ខែមីនា និងបេសកកម្មនាឱកាសការបោះឆ្នោតប្រធានាធិបតីសហព័ន្ធរុស្ស៊ី ពីថ្ងៃទី១៧-២០ ខែមីនា ឆ្នាំ២០១៨។

គណៈប្រតិភូនឹងវិលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៨៖៤៥នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ស្អែកនេះ។

សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ខាងក្រោមនេះ៖

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម