គ.ជ.ប ប្រកាសឱ្យគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតទាំង២៥ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ៧០២នាក់

Credit: freshnews
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសជូនដំណឹងដល់ គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ទូទាំងប្រទេស ត្រូវជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៧០២នាក់ ដើម្បីបម្រើការងារនៅលេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ។

សម្រាប់បេក្ខជន ដែលមានបំណងដាក់ពាក្យសុំប្រឡងចូលបម្រើការងារនៅតាមលេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត សូមអញ្ជើញទៅមើលសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើស ការដាក់ពាក្យសុំប្រឡងចូលបម្រើការងារ លក្ខខណ្ឌជ្រើសរើស និងការដាក់ពាក្យ ការទទួលពាក្យ ដែលនឹងបិទផ្សាយចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅតាមគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត និងទីកន្លែងសាធារណៈក្នុងរាជធានី-ខេត្តដែល គធ.ខប បានកំណត់។

ពាក្យសុំប្រឡងចូលបម្រើការងារនេះ នឹងមានចែកជូនដោយឥតគិតថ្លៃនៅតាមលេខាធិការដ្ឋាន​ នៃគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ហើយការចាប់ផ្តើមទទួលពាក្យ នៅថ្ងៃទី១២ ខែមេសា​ ឆ្នាំ២០១៨ វេលាម៉ោង៧៖០០នាទីព្រឹក និងឈប់ទទួលពាក្យនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៧៖០០នាទីល្ងាច៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖

Comments

Popular posts from this blog

ធនាគារជាតិនៃកម្ពុជា៖ អ្នកដាក់ប្រាក់ញ្ញើមានជាង៦លាននាក់ ខណៈអ្នកខ្ចីប្រាក់មាន២.៨៥លាននាក់ ក្នុងឆ្នាំ២០១៨

ប្រធានគណបក្សប្រជាជនខេត្តព្រះវិហារ ជំរុញឲ្យប្រធានក្រុមបក្សតាមមូលដ្ឋានទាំងអស់ ត្រូវរួមសហការជាមួយមន្ត្រីជំនាញ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ «កិច្ចសហប្រតិបត្តិការទីផ្សារ មូលធនក្នុងតំបន់ទន្លេមេគង្គ» !