ព័ត៌មានរសើប! បច្ចុប្បន្ននេះ «រុស្ស៊ីកំពុងបង្កើនការផលិត មីស៊ីលផ្លោងកម្ទេចនាវាពិឃាត និងយន្តហោះចម្បាំង» ក្នុងទ្រង់ទ្រាយធំតែម្តង!
Credit: freshnews
(ម៉ូស្គូ)៖ អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក យូរីយ បួរីសូវ (Yuriy Borisov) នៅថ្ងៃចន្ទនេះបានអះអាងថា ឧស្សហកម្មរុស្ស៊ីត្រៀមខ្លួន រួចជាស្រេចក្នុងការផលិតគ្រាប់មីស៊ីលអន្តរទ្វីប សារម៉ាត (Sarmat) បន្ថែម ហើយដែលមីស៊ីលទាំងនេះសុទ្ធតែមានសមត្ថភាពបាញ់កម្ទេច នាវាចម្បាំង យន្ដហោះចម្បាំង រួមទាំងនាវាពិឃាតផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Krasnaya Zvezda លោក Yuriy Borisov បានឱ្យដឹងយ៉ាងដូច្នេះថា «រាល់ការអនុវត្ត វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ហាទាំងឡាយពាក់ព័ន្ធនឹងការផលិត ត្រូវបានត្រួតពិនិត្យរួចរាល់អស់ហើយ។ ចំណែកឯ បរិក្ខាចាំបាច់នានាសម្រាប់ការផលិត ក៏ត្រូវបានតៀមរួចរាល់ដែរ.... ដូច្នេះការផលិតមីស៊ីល Sarmat តាមបទបញ្ជារបស់ក្រសួងការពារជាតិបានត្រៀមរួចជាស្រេច»។
គួររំលឹកថា កាលពីថ្ងៃទី០១ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីបានចាប់ផ្ដើមផលិតក្នុងចំនួនដ៏ច្រើន នូវអាវុធទំនើបចុងក្រោយរបស់ខ្លួនឈ្មោះ Avangard ដែលជាប្រព័ន្ធមីស៊ីលអន្តរទ្វីប រយៈចំងាយឆ្ងាយ។ ការផលិតនេះត្រូវបានក្រុមជំនាញមើលឃើញថា បានកើតមានឡើងនៅអំឡុងនៃបញ្ហាតានតឹង នៅតាមតំបន់ព្រំដែនរុស្ស៊ី-អឺរ៉ុប ចេះតែកើនឡើង៕

Comments