​មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ យកទំនិញ​ជិត៥០មុខពីអាជីវករផ្សារដើមគរ ពិនិត្យរកសារធាតុ​គីមី និងអំពាវនាវអាជីវករកុំបន្ថែមជាតិគីមីក្នុងចំណីអាហារ​​

Credit: freshnews
(ភ្នំពេញ)៖ លោក គង់ វុទ្ធី អនុប្រធានសាខាផែស្ងួតចុងទីភ្នំពេញ អំពាវនាវដល់អ្នកផ្គត់ផ្គង់ចំណី​អាហារ ត្រូវគិតគូរពីសុខភាពបងប្អូនប្រជាពលរដ្ឋជាចំបង និងអាជីវករលក់បន្តទាំងអស់ សូមកុំដាក់បន្ថែមនូវសារធាតុគីមីហាមឃាត់ ដែលបង្កផលប៉ះពាល់ដល់សុខភាព ជាពិសេសអាចប្រឈមចំពោះមុខច្បាប់។

ការលើកឡើងបែបនេះ ក្នុងពេលដែលលោកដឹកនាំមន្រ្តីជំនាញ ចុះធ្វើការត្រួតពិនិត្យបន្លែ ផ្លែឈើ ចំណីអាហារ គ្រឿងឧបភោគបរិភោគ និងពិសោធន៍ជាក់ស្តែងនៅនឹងកន្លែង​ក្នុងផ្សារដើមគរ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ ដើម្បីរកនូវសារធាតុគីមីហាមឃាត់​។

សកម្មភាពនេះ លោករួមជាមួយក្រុមការងារជំនាញ បានចុះជាប់ជាប្រចាំ នៅតាមផ្សារក្នុងរាជ​ធានីភ្នំពេញ ដើម្បីណែនាំដល់អាជីវករនៅតាមផ្សារ ឲ្យបានដឹង ពីការប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងធ្វើការផ្សព្វផ្សាយបន្តទៅដល់អ្នកចែកចាយ ពីការប្រើប្រាស់សារធាតុគីមី ដែលទាំងនេះតាមការណែនាំពី ប្រធាន​ប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ រួមទាំងមានការសំណូមពរពីរបងប្អូនប្រជាពលរដ្ឋ​។​

លោកអនុប្រធាន ក៏បានសំណូមពរដល់​អាជីករទាំងអស់ សូមកុំបន្ថែមនូវសារធាតុគីមីដែលហាមឃាត់ ទៅក្នុងបន្លែ ផ្លែឈើ ចំណីអាហារ និងគ្រឿងបរិភោគបរិភោគ ព្រោះសារធាតុទាំងនោះ​បង្កហានិភ័យខ្ពស់សុខភាពអ្នកទិញបរិភោគ ម្យ៉ាងវិញទៀតអាចប្រឈមចំពោះមុខច្បាប់ ហើយត្រូវធ្វើការផ្សព្វផ្សាយបន្ត ដល់ម្ចាស់ទីតាំងចែកចាយផងដែរ ដើម្បីចូលរួមធ្វើការទប់ស្កាត់ទាំងអស់គ្នា​៕















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម