រដ្ឋាភិបាល​ឲ្យ​កាដូ​លើកទឹកចិត្ត​មួយ ដល់​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ថ្មី

Credit: sabay
រដ្ឋាភិបាល​បាន​ធ្វើ​សម្បទាន​សម្រាប់​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ថ្មី គឺ​អនុញ្ញាត​ឲ្យ​នាំ​ចូល​រថយន្ត​មក​តាំង​បង្ហាញ​​ មុន​បង់​ពន្ធ​ជា​ក្រោយ​។


លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​បានផ្តល់ការ​អនុគ្រោះ​​ដល់​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ថ្មី​ គឺ​អាច​​នាំ​ចូល​រថយន្ត​ដោយ​មិន​បាច់​បង់​ពន្ធ​ជា​មុន ដើម្បី​​សិក្សា​ពី​ទីផ្សារ​​​រថយន្ត​របស់​ខ្លួន​។

លោក​ថា ខុស​ពី​ក្រុមហ៊ុន​នាំ​ចូល​ក្រៅ​ផ្លូវការ នៅ​ពេល​ឆ្លងកាត់​ព្រំដែន​​ភ្លាម​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​​ជា​មុន នេះ​​ជា​ការ​លើក​ទឹកចិត្ត​ ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​​នានា អាច​សិក្សា​ពី​ទីផ្សារ​និង​តម្រូវការ​អ្នក​ប្រើប្រាស់​​ឲ្យ​បាន​ច្បាស់លាស់​ មុន​សម្រេច​នាំ​ចូល​ជា​ផ្លូវការ។

Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម