ឯកអគ្គរដ្ឋទូតចិន អះអាងថា ចិននៅតែបន្តគាំទ្រពេញទំហឹងចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យរបស់ខ្លួន

Credit: freshnews
(ភ្នំពេញ)៖ អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក ស្យង់ បូ អះអាងថា រដ្ឋាភិបាលចិន នៅតែបន្តគាំទ្រពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារបូរណភាព អធិ​បតេយ្យរបស់ខ្លួន។

ការអះអាងរបស់អគ្គរដ្ឋទូតចិន បានធ្វើឡើងនៅក្នុងពិធីបិទលំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨ នៅតំបន់ភ្នំធំម្រះព្រៅ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ។

ជាមួយនឹងការប្រកាសជំហររបស់ចិននេះ លោក ស្យង់ បូ ក៏បានកោតសរសើរចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ហើយលោក ជឿជាក់ថា ប្រទេសកម្ពុជា នឹងបន្តរីកចម្រើនរឹងមាំកាន់តែខ្លាំងថែមទៀត នៅថ្ងៃខាងមុខ៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម