នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយតំបន់ដែលវាយប្រយុទ្ធគ្នាបង្ហូរឈាមរវាងខ្មែរ និងខ្មែរ ទៅជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្ម
Credit: freshnews
(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ក្រោមយុទ្ធសាស្រ្តឈ្នះឈ្នះ យើងមានសន្តិភាព សន្តិសុខ ក្រោមដំបូលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានប្រែក្លាយតំបន់ដែលវាយប្រយុទ្ធគ្នាបង្ហូរឈាមរវាងខ្មែរ និងខ្មែរ ទៅជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្មសម្រាប់ដោះដូរទំនិញទាំងក្នុងស្រុក ក៏ដូចជា ជាមួយប្រទេសជិតខាង ជួយឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
លោកថា «ជាមួយនឹងការរីកចម្រើនទៅមុខរបស់ប្រទេសជាតិ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពជាបញ្ហាអាទិភាពនោះ យើងបានខិតខំសាងសង់បានសាលារៀនយ៉ាងច្រើន និងខិតកាន់តែជិតផ្ទះដើម្បី សម្រួលដល់ការរៀនសូត្រកូនចៅយើង ហើយមាតាបីតាទាំងអស់ ត្រូវបញ្ជូនកូនទៅសាលារៀន ដើមី្បអនាគតខ្លួនគេផ្ទាល់ គ្រួសារ និងសង្គមជាតិ»។
ការថ្លែងបែបនេះ ខណៈនាយឧត្តមសេនីយ៍ នៅថ្ងៃអង្គារ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ សាលារៀន១ខ្នង មាន៦បន្ទប់ នៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន អូរស្រឡៅ ស្ថិតនៅភូមិកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីមន្ត្រីរាជការ សហការី ព្រមទាំង មន្រ្តី ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនិងព្រះសង្ឃ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបរួមចំនួន២០១៥នាក់។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែល មាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស, សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានថ្លែងអំណរគុណប្រកបដោយមោទនភាព ចំពោះអ្នកខេត្តបន្ទាយមានជ័យ ដែលបានរួមគ្នារក្សាបាននូវសុខសន្តិភាព ឯកភាពផ្ទៃក្នុងបានល្អ ដោយមិនបានទៅចូលរួមនូវចលនាខុសច្បាប់នានា ដែលនាំឲ្យខាតពេលវេលា បាត់បង់ផលប្រយោជន៍ និងភាពសុខសាន្តរបស់យើងទាំងអស់គ្នា ហើយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធ បានខិតខំបំពេញការងារសាធារណជូនប្រជាពលរដ្ឋបានល្អ។
ជាទ្រនាប់ដៃ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវអំណោយ និងថវិកា រួមមាន៖
ទី១៖ ឃុំបឹងបេងជូនថវិកា៥០ម៉ឺនរៀល
ទី២៖ ឃុំម៉ាឡៃ ជូនថវិកា៥០ម៉ឺនរៀល
ទី៣៖ ឃុំអូរស្រឡៅ ជូនថវិកា៥០ម៉ឺនរៀល
ទី៤៖ ឃុំអូរសំព័រ ជូនថវិកា៥០ម៉ឺនរៀល
ទី៥៖ ឃុំទួលពង្រជូនថវិកា៥០ម៉ឺនរៀល
ទី៦៖ ពេទ្យ១២នាក់ ជូនថវិកាក្នុង ម្នាក់២ម៉ឺនរៀល
ទី៧៖ ប្រជាការពារ១០នាក់ ក្នុងម្នាក់ៗ ២ម៉ឺនរៀល
ទី៨៖ អធិការដ្ឋានស្រុក៥០ម៉ឺនរៀល
ទី៩៖ អាវុធហត្តស្រុក៥០ម៉ឺនរៀល
ទី១០៖ យុវជនស្រុក ៥០ម៉ឺនរៀល
ទី១១៖ លោកគ្រូ អ្នកគ្រូ ចំនួន៣១នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង១ និងថវិកា២ម៉ឺនរៀល
ទី១២៖ សិស្សានុសិស្សចំនួន៥៧១នាក់ ទទួលបានសៀវ២ក្បាល បិច១ ថវិកា៥០០០រៀល
ទី១៣៖ តាជី យាយជី ៥០នាក់ ក្នុងម្នាក់ទទួលបានថវិកា៥០០០រៀល និងសារ៉ុង១
ទី១៤៖ ប្រជាពលរដ្ឋ ចំនួនជាង១០០០នាក់ ទទួលបានសារ៉ុងម្នាក់១។
ប្រជាពលរដ្ឋចំនួន២០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក៏បានទទួលអំណោយកាកបាទក្រហមកម្ពុជា ក្នុង១គ្រួសារទទួលបាន៖ អង្ករ៥០គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ៣ដប, ទឹកត្រី៣ដប ប្រេងឆា១លីត្រ, សាប៊ូ១ថង់, មុង១,សារ៉ុង១, ក្រម៉ា១, ភួយ១ និងត្រីខ១០កំប៉ុង។
អំណោយចែកជូនមនុស្សចាស់ជរាចំនួន១០០នាក់ នៅក្នុងស្រុកម៉ាឡៃ របស់សមាគមមូលនិធិមនុស្សចាស់ ខេត្តបន្ទាយមានជ័យ ក្នុងម្នាក់ៗទទួលបាន៖ ថវិកា២ម៉ឺនរៀល, ប្រេងកូឡា១ដប, ប្រេងខ្យល់១ដប, ទឹកដោះគោ១កំប៉ុង, បំពង់ទឹកក្ដៅ១, តែ១កញ្ចប់, តែថិនសៃ១ដប, ក្រម៉ា១, មី៥កញ្ចប់១០, ពិល១ និងសារ៉ុង១៕

Comments