លោក សម រង្ស៊ី ចំណាយលុយដល់២៥ម៉ឺនដុល្លារជួលក្រុមហ៊ុនអាមេរិកាំង ដើម្បីជួយរកវិធីសម្លាប់សេដ្ឋកិច្ចកម្ពុជា
(បរទេស)៖ សារព័ត៌មាន Asia Times បានចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះថា ក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនងសាធារណៈមួយរបស់អាមេរិក ឈ្មោះ Berlin Rosen ត្រូវបានក្រុមចលនាសង្រ្គោះជាតិនៅក្រៅស្រុក (CNRM) របស់លោក សម រង្ស៊ី ជួលឲ្យជួយរិះរកវិធី ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា ដែលទង្វើនេះត្រូវបានចាត់ទុកជា អំពើក្បត់ជាតិកាន់តែធ្ងន់ធ្ងរឡើង ដោយក្រុមអតីតថ្នាក់ដឹកនាំបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួនឯក្រៅប្រទេសនេះ។ នេះបើតាមការដកស្រង់ព័ត៌មានពីសារព័ត៌មាន Asia Times នៅព្រឹកថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។
សេវាកម្មរបស់ក្រុមហ៊ុនខាងលើនេះ ជូនដល់ទណ្ឌិត សម រង្ស៊ី គឺជាការទាក់ទាញឲ្យអន្តរជាតិឲ្យដាក់សម្ពាធធ្ងន់ធ្ងរមកលើរដ្ឋាភិបាលកម្ពុជារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងត្រូវចំណាយរហូតដល់ទៅ ២៥០,០០០ដុល្លារអាមេរិក សម្រាប់រយៈពេល០៦ខែ។ នេះបើតាមឯកសារដែលបែកធ្លាយដោយក្រុមចុះបញ្ជីភ្នាក់ងារបរទេស និងត្រូវបានពិនិត្យយ៉ាងច្បាស់លាស់ឡើងវិញ ដោយសារព័ត៌មាន Asia Times។

Comments