មហាយក្សចិនធ្វើ​ការសងសឹក​វិញ ដោយមិន​សម្ចៃដៃ ក្រោយអាមេរិក​បង្កើន​ពន្ធនាំ​​ចូលដែក-អាលុយ​មីញ៉ូម​ពីចិន!

Credit: freshnews
(ប៉េកាំង)៖ រដ្ឋាភិបាលចិន​នៅថ្ងៃសុក្រនេះ បានបង្ហើប​ពីគំរោងតម្លើង​ពន្ធ គិតទឹកប្រាក់​ស្មើនឹងជាង ០៣ពាន់លានដុល្លារ លើការនាំចូល​ផលិតផលមួយ​ចំនួន​ពី​​សហរដ្ឋអាមេរិក។ ការ​សម្រេចចិត្តនេះ ធ្វើឡើងជា​ការសងសឹក​នឹងប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែល ទើបចុះហត្ថលេខា​លើការតម្លើងពន្ធ​នាំចូល​អាលុយមីញ៉ូម និងដែក​ពីចិន ខណៈមហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ កំពុងស្ថិត​នៅមាត់​ជ្រោះ នៃសង្រ្គាម​ពាណិជ្ជកម្ម។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០១៨។

យោងតាម​ក្រសួង​ពាណិជ្ជកម្ម ទីក្រុងប៉េកាំង​កំពុងពិចារណា​លើការតម្លើងពន្ធ ១៥ភាគរយ លើ​ផលិតផល​អាមេរិក ក្នុងនោះ​រួមមាន ស្រា (Wine) ផ្លែឈើស្ងួត និងបំពង់ដែក ព្រមទាំង ២៥ភាគរយ ទៀតលើ​ការនាំចូល​ផលិតសាច់ជ្រូក និងអាលុយមីញ៉ូម​ពីសហរដ្ឋ អាមេរិក​ផងដែរ។ លើសពីនេះ​ទៅទៀត ក្រសួងពាណិជ្ជកម្ម​ចិន ក៏បានបញ្ជាក់ដែរថា ចិនបានរៀបចំ​បញ្ជីផលិតផល​អាមេរិកសរុប​ចំនួន ១២៨ ដែលអាចនឹង​ស្ថិតនៅក្រោមគោលដៅ​ នៃការតម្លើងពន្ធ បើសិនជា​ប្រទេសទាំងពីរ​មិនអាចឈានដល់​កិច្ចព្រមព្រៀង ដោះស្រាយ​បញ្ហាពាណិជ្ជកម្ម​ជាមួយគ្នា​ទេនោះ។

គួរបញ្ជាក់ថា ប្រតិកម្ម​របស់ចិន កើតមានឡើងបន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើ​បញ្ជាតម្លើពន្ធនាំចូល​ផលិតផលពីចិន គិតជាទឹកប្រាក់​សរុបជាង ៦០ពាន់លានដុល្លារ ដែល​នេះ​ជាសញ្ញា​​​បង្ហាញអំពី​​គំរោងការអាមេរិក ដើម្បី​បង្កើត​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយចិន និងការបង្កើត​​គំនិត​គាំពារនិយម៕















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម