កូរ៉េខាងត្បូង ស្នើរៀបចំកិច្ចសន្ទនាជាមួយកូរ៉េខាងជើង នៅចុងខែមីនានេះ

(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានស្នើឱ្យមានកិច្ចសន្ទនាកំរិតខ្ពស់ជាមួយកូរ៉េខាងជើង នៅសប្ដាហ៍ក្រោយនេះ ដើម្បី ពិភាក្សាស្ដីពីការរៀបចំជំនួបកំពូលរវាងមេដឹកនាំនៃប្រទេសទាំងពីរ នៅខែមេសា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។

យ៉ុនហាប់ តាមរយៈការស្រង់សម្ដីពីអ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងថាការសម្រេចចិត្តស្នើឱ្យមានកិច្ច សន្ទនាកំរិតខ្ពស់ជាមួយកូរ៉េខាងជើង នៅថ្ងៃទី២៩ ខែមីនានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទីពីរ នៃគណៈកម្មាធិការរៀបចំ កិច្ចប្រជុំកំពូល នៅឯវិមានប្រធានាធិបតីកូរ៉េខាងត្បូង។

បន្ថែមពីលើនេះ បើតាមអ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui-kyeom ទីក្រុងសេអ៊ូល សង្ឃឹមថា កិច្ចសន្ទនាអន្តរកូរ៉េ អាចនឹងប្រពឹត្តទៅនៅឯភូមិ Panmunjom ហើយសំណើនេះនឹងត្រូវប្រគល់ដល់ដៃកូរ៉េខាងជើង ក្នុងពេល ឆាប់ៗនេះ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម