គណបក្ស កែម ឡី មិនត្រូវបានក្រសួងមហាផ្ទៃអនុញាតឲ្យបង្កើតទេ ព្រោះផ្ទុយនឹងច្បាប់

Credit: freshnews
(ភ្នំពេញ)៖ នាយ​ឧត្តម​សេនីយ៍ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះថា ក្រសួងមហាផ្ទៃមិនជំទាស់ចំពោះការស្នើសុំបង្កើតគណបក្សថ្មីទេ​ (គណបក្ស កែម ឡី) ប៉ុន្តែឈ្មោះគណបក្សនេះមិនត្រឹមត្រូវបានច្បាប់ថ្មីស្តីពីគណបក្សនយោបាយ តាមមាត្រាទី១១។ ឈ្មោះ​រូបវ័ន្ត​បុគ្គល និង​រូបភាព​រូបវ័ន្ត​បុគ្គល ត្រូវបាន​ច្បាប់​​ហាម​ឃាត់​មិន​ឲ្យ​យក​មក​ប្រើប្រាស់។

យោងតាម​មាត្រា​១១​ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ បាន​ចែង​ថា គ្រប់​គណបក្ស​នយោបាយ​ត្រូវ​មាន​ឈ្មោះ និង​សញ្ញា​សម្គាល់​តាម​ការ​កំណត់​ដូច​ខាងក្រោម៖

១៖ ឈ្មោះ​ជា​អក្សរ​ពេញ ជា​អក្សរ​កាត់ និង​សញ្ញា​សម្គាល់​របស់​គណបក្ស​នយោបាយ​ត្រូវតែ​ខុសគ្នា​ពី​ឈ្មោះ​ជា​អក្សរ​ពេញ ឬ​អក្សរ​កាត់ និង​សញ្ញា​សម្គាល់​របស់​គណបក្ស​នយោបាយ​នានា។
២៖ ឈ្មោះ​គណបក្ស​នយោបាយ​មិន​ត្រូវ​ធ្វើ​ឡើង ដោយ​គ្រាន់តែ​កែ​សម្រួល​បន្តិច​បន្តួច​នៅលើ​ឈ្មោះ​គណបក្ស​នយោបាយ​នានា ឬ​យក​ឈ្មោះ​រូបវ័ន្ត​បុគ្គល​មក​ដាក់​ឡើយ។
៣៖ សញ្ញា​សម្គាល់​របស់​គណបក្ស​នយោបាយ មិនត្រូវ​ចម្លង ឬ​យក​តាម​សញ្ញា​ជាតិ រូបភាព​តំណាង​ឲ្យ​សាសនា ប្រាសាទ​អង្គរវត្ត ឬ​ព្រះ​ឆាយាល័ក្ខណ៍ ឬ​រូបសំណាក​របស់​ព្រះ​មហាក្សត្រ​ខ្មែរ​គ្រប់​អង្គ ឬ​រូបភាព​របស់​រូបវ័ន្ត​បុគ្គល​ឡើយ។

សូមជំរាបថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក កែម រិទិ្ធសិត ប្អូនប្រុសបង្កើតសពលោកបណ្ឌិត កែម ឡី បានប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយដែលមានឈ្មោះថា គណបក្ស កែម ឡី ដែលជាឈ្មោះរបស់បងប្រុសរបស់លោក ដើម្បីចូលរួមការបោះឆ្នោតនីតិកាលទី៦ នៃរដ្ឋសភា នៅខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

លោក កែម រិទ្ធិសិត បានប្រកាសថា ការបង្កើតគណបក្ស កែម ឡី គឺមានគោលបំណងយកទស្សនទានល្អៗ របស់លោកបណ្ឌិតទៅបន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ជាពិសេសការបង្កើតគណបក្សនេះ ស្របតាមច្បាប់គឺដើម្បីទប់ស្កាត់ដល់ ក្រុមជ្រុលនិយមមួយចំនួនតែងតែយកឈ្មោះលោកបណ្ឌិត កែម ឡី ទៅធ្វើជាឧបករណ៍កេងចំណេញនយោបាយដើម្បីបម្រើមហិច្ឆតារបស់ពួកគេជារៀងរាល់ថ្ងៃ។





a

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម