សមាគមប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ត្រៀមខ្លួនចាំទទួលស្វាគមន៍ និងគាំទ្រ សម្តេចតេជោនៅទីក្រុងស៊ីដនី អំឡុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី

(ភ្នំពេញ)៖ សមាគមប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ បានចេញសេចក្តីថ្លែងការណ៍រួមមួយថា ពួកគាត់ត្រៀមខ្លួនរួចជាស្រចហើយក្នុងការចាំទទួលស្វាគមន៍ និងគាំទ្រចំពោះដំណើរមកដល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នាពេលខាងមុខនេះ ក្នុងស្មារតីរួបរួមជាតិខ្មែរតែមួយ។

សេចក្តីថ្លែងការណ៍រួម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នា ដែលជាប្រជាពលរដ្ឋខ្មែរ-អូស្រ្តាលី និងខ្មែរ-ណូវ៉ែលហ្សេឡង់ បានមើលឃើញ និងយល់ច្បាស់អំពីតថភាពពិតនៃកម្ពុជា ជាពិសេសតម្លៃនៃសន្តិភាព ការបង្រួបបង្រួមជាតិ ការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសជាតិដូចសព្វថ្ងៃនេះ ពិតណាស់ថា ជាសមិទ្ធផលនៃស្នាដៃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា»។

សេចក្តីថ្លែងការណ៍រប​ស់ប្រជាពលរដ្ឋ បានបញ្ជាក់ទៀតថា «ដើម្បីបង្ហាញនូវស្មារតីរួបរួមជាតិខ្មែរតែមយយ និងដើម្បីជាការតបស្នងនូវគុណបំណាច់យ៉ាងធំធេងរបស់សម្តេចតេជ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា យើងខ្ញុំទាំងអស់គ្នាជាំប្រជាពលរដ្ឋខ្មែរ-អូស្រ្តាលី និងខ្មែរ-ណូវ៉ែលហ្សេឡង់ នៃសមាគមពលរដ្ឋខ្មែរទាំង៧ បានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រ និងស្វាគមន៍ដំណើរអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន លើទឹកដីទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នាពេលខាងមុខនេះ»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាមេដឹកនាំនៃបណ្តាប្រទសជាសមាជិកអាស៊ានផ្សេងទៀត ត្រូវបានអញ្ជើញឱ្យទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅប្រទេសអូស្រ្តាលី នៅថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ របស់សមាគមប្រជាពលរដ្ឋខ្មែរ នៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់៖



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម