ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ចាប់ដៃជាមួយក្រុមហ៊ុនចិន វិនិយោគ១៥០លានដុល្លារ សង់អគារពាណិជ្ជកម្មកម្ពស់៦២ជាន់ នៅជិតអតីតទីតាំងទូរទស្សន៍ប៉ុស្តិ៍លេខ៣ លើផ្លូវមុនីវង្ស
Credit: freshnews
(ភ្នំពេញ)៖ ក្រុមហ៊ុន OTK Royal One ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បានចាប់ដៃគូជាមួយក្រុមហ៊ុនសាងសង់របស់ចិន វិនិយោគទឹកប្រាក់១៥០លានដុល្លារ សង់អគារពាណិជ្ជកម្មទំនើបកម្ពស់៦២ជាន់ នៅលើផ្ទៃដី៤ពាន់ម៉ែត្រការ៉េ ស្ថិតនៅអតីតទីតាំងនគរបាលចរាចរណ៍ ជាប់អតីតស្ថានីយ៍ទូរទស្សន៍ប៉ុសិ៍លេខ៣ លើមហាវិថីព្រះមុនីវង្ស។
ពិធីចុះហត្ថលេខាលើគម្រោងសាងសង់ អគារពាណិជ្ជកម្មទំនើបដែលមានឈ្មោះថា Royal One កម្ពស់៦២ជាន់ នេះត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នាសណ្ឋាគារកាំបូឌីយ៉ាណា រវាងក្រុមហ៊ុន OTK Royal One ដែលមានលោកឧកញ៉ា គិត ធាង ជាប្រធានក្រុមហ៊ុន និងក្រុមហ៊ុនសំណង់ចិន Huashi Group ដែលមានលោក Wan Xiao ជាអនុប្រធាន។
លោកឧកញ៉ា គិត ធាង បានបញ្ជាក់ថា ការចាប់ផ្តើមបុកគ្រឹះសាងសង់ អគារពាណិជ្ជកម្មបែបទំនើបដែលមាន សណ្ឋាគារ ខុនដូស្នាក់នៅ និងផ្សារទំនើបជាដើមនេះ នឹងធ្វើឡើងក្នុងខែកញ្ញាខាងមុខ ដោយត្រូវប្រើរយៈពេលសាងសង់៣ឆ្នាំទើបចប់។
លោកឧកញ៉ា បានចាត់ទុកថា អគារពាណិជ្ជកម្មដែលនឹងគ្រោង សាងសង់នាពេលខាងមុខនេះ នឹងក្លាយជាអគារកម្ពស់ខ្ពស់ជាងគេមួយ ដែលនឹងជួយលើកមុខមាត់ប្រទេសជាតិផងដែរ៕

Comments