រថយន្តបំផ្ទុះគ្រាប់បែកជិតពហុកីឡដ្ឋាន សម្លាប់មនុស្ស១២នាក់ និង៤០នាក់រងរបួស នៅអាហ្វហ្គានីស្ថាន

(អាហ្វហ្គានីស្ថាន)៖ មន្ត្រីមួយរូបបានឲ្យដឹងថា មានមនុស្សចំនួន១២នាក់បានស្លាប់ និងប្រមាណ៤០នាក់ទៀត បានទទួលរងរបួស នៅក្នុងហេតុការណ៍ រថយន្តបំផ្ទុះគ្រាប់បែកមួយគ្រឿង បានផ្ទុះឡើងនៅខាងក្រៅពហុកីឡដ្ឋានមួយកន្លែង ស្ថិតក្នុងខេត្ត Helmand របស់អាហ្វហ្គានីស្ថាន, នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៣ ខែមីនានេះ។

ប្រធានមន្ទីរសុខាភិបាលសាធារណៈ ខេត្ត Helmand លោក Aminullah Abed បានឲ្យដឹងថា មនុស្សចំនួន១២នាក់បានស្លាប់ និង៤០នាក់ បានទទួលរងរបួស ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យមួយកន្លែង ស្ថិតក្នុងទីក្រុង Lashkar Gha នាថ្ងៃសុក្រនេះ។

លោកបានបញ្ជាក់ថា ហេតុការណ៍ផ្ទុះនេះ បានកើតឡើង បន្ទាប់ពីមានការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី របស់អាហ្វហ្គានីស្ថាន ហើយក្រុមអ្នកចូលរួម បានកំពុងនៅតាមដងផ្លូវ ត្រឡប់ទៅកាន់ផ្ទះវិញ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម