ស្ថានទូតអាមេរិក និងមជ្ឈមណ្ឌល EducationUSA នឹងរៀបចំពិព័រណ៍ EducationUSA ប្រចាំឆ្នាំ២០១៨ ដើម្បីប្រាប់ពីឱកាស ក្នុងការសិក្សានៅសហរដ្ឋអាមេរិក

Cerdit: freshnews
(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងមជ្ឈមណ្ឌលផ្តល់ប្រឹក្សា ស្តីពី ការសិក្សានៅក្នុងសហរដ្ឋអាមេរិក (EducationUSA) នឹងរៀបចំពិព័រណ៍ EducationUSA ប្រចាំឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីប្រាប់ពីឱកាស ក្នុងការសិក្សានៅសហរដ្ឋអាមេរិក សំរាប់សិស្ស-និស្សិតកម្ពុជា។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ពិព័រណ៍នេះ គឺជាកន្លែងពិសេសមួយសំរាប់ឲ្យសិស្ស និស្សិតកម្ពុជា ធ្វើការទាក់ទងជាមួយស្ថាប័ន ឧត្តមសិក្សា នៅសហរដ្ឋអាមេរិក ហើយដឹងពីអត្ថប្រយោជន៍ ក្នុងការទទួលបានការសិក្សា នៅក្នុងសាកលវិទ្យាល័យសហរដ្ឋអាមេរិក។

ពិព័រណ៍ EducationUSA នៅខេត្តសៀមរាប នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ៍ ទី១៣ ខែមីនា ឆ្នាំ២០១៨ ពីម៉ោង៨៖៣០ ដល់ម៉ោង១១៖៣០ នៅសណ្ឋាគារ Somadevi Angkor Resort & Spa ផ្លូវស៊ីសុវត្ថ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប។

ពិព័រណ៍ EducationUSA នៅភ្នំពេញ នឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨ ពីម៉ោង ០២៖០០ ដល់ម៉ោង ០៦៖០០ នៅបន្ទប់ប្រជុំធំ នៃសណ្ឋាគារ Great Duke Hotel (អតីតសណ្ឋាគារ Intercontinental Hotel)។

ពិព័រណ៍នេះ នឹងមានតំណាង មកពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យជាង២០នាក់ មកជំរាបប្រាប់សិស្សនិស្សិត អំពីកម្មវិធីសិក្សាលក្ខខណ្ឌ ទាមទារក្នុងការទទួលឲ្យចូលរៀន និងឱកាសទទួលបាន អាហារូបករណ៍ សំរាប់សិក្សានៅសហរដ្ឋអាមេរិក។ តំណាងដទៃទៀត ដែលចូលរួមក្នុងពិព័រណ៍នេះ នឹងផ្តល់ព័ត៌មានស្តីពី ទិដ្ឋាការសិស្ស កម្មវិធីផ្លាស់ប្តូររបស់ រដ្ឋាភិបាលអាមេរិក និងការផ្តល់ការណែនាំ របស់មជ្ឈមណ្ឌល EducationUSA។

សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យនៅកម្ពុជា ដែលមានការចាប់អារម្មណ៍ចង់សិក្សា ថ្នាក់ឧត្តមសិក្សា នៅក្នុងសហរដ្ឋអាមេរិក ត្រូវបានស្វាគមន៍ ឲ្យចូលរួមនៅក្នុងពិព័រណ៍នេះ។ ឪពុកម្តាយសិស្សនិស្សិត ក៏ត្រូវបានស្វាគមន៍ និងលើកទឹកចិត្តឲ្យចូលរួមផងដែរ។ លោកអនុប្រធានទូតអាមេរិក Michael Newbill និងតំណាង នៃក្រសួងអប់រំ យុវជន និងកីឡាត្រូវ ត្រូវគេរំពឹងថា នឹងពិនិត្យមើលពិព័រណ៍នេះ នៅភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា នៅម៉ោងប្រហែល៣រសៀល៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម