ដេវីត​ ឆ័យ​ ជោគជ័យ​ Original Song ២បទ​ បង្ហាញមហិច្ឆតាចង់បន្តតំណែង​ តារាល្បីនៅហង្សមាស

(ភ្នំពេញ)៖​ តារាចម្រៀងពន្លកថ្មី​ លោក​ ដេវីត​ ឆ័យ​ ក្រោយពីបង្ហាញបទចម្រៀង២បទ​ ដែលជាស្នាដៃរបស់ខ្លួន​ ដែលមានចំណងជើងថា​ តាមរយៈបទ​ «ស្អប់ស្រីមាត់ដាច»​ ,បទ​ «រាំកន្រ្តាក់»​ រួចនិងទទួលបាកការគាំទ្រច្រើន​ បានធ្វើឲ្យលោកមានកូនចិត្ត​ បង្ហាញមហិច្ឆតា​ ចង់ក្លាយជាតារាល្បីស្នងតំណែង​ កំពូលតារាល្បីប្រចាំផលិតកម្មហង្សមាស​ គឺលោក​ ព្រាប​ សុវត្ថិ​ និង​ លោក​ ខេមរ:​ សេរីមន្ត​ ទៅវិញ។

តារាចម្រៀង​ Original Song ដែល​មានសមត្ថភាពតាក់តែងនិពន្ធនិង​ បកស្រាយចម្រៀងដែលជាស្នាដៃកូនខ្មែរ​ លោក​ ដេវីតឆ័យ​ ដែលមាន​ស្រុកកំណើត​ នៅបន្ទាយមានជ័យ​ បានបង្ហើបពីមហិច្ឆតា​ថា​ លោកកំពុងតែប្រឹងប្រែង​ ផលិតបទចម្រៀងស្នាដៃរបស់ខ្លួនជាបន្ត​ ឲ្យច្រើនបន្ថែមទៀត​ ដើម្បីបន្តបោះជំហ៊ានទៅរកភាពជោគជ័យ​ ហើយអ្វីដែលជាមហិច្ឆតា​ និងជាក្តីស្រមៃ​គឺចង់ក្លាយជាអ្នកស្នងតំណែង​ តារាល្បីទាំង២រូបខាងលើ​។

តារាចម្រៀង​ លោក​ ដេវីត​ ឆ័យ​ មានស្រុកកំណើត បន្ទាយមានជ័យ ហើយរយៈពេលដែលលោកប្រឡូកសិល្បៈ​ លោកបានតាក់តែងផលិតបទចម្រៀងជាច្រើន​ ហើយទស្សនិកជនស្គាល់លោកច្រើនតាមរយៈបទ​ «ស្អប់ស្រីមាត់ដាច»​ ,បទ​ «រាំកន្រ្តាក់» និងបទ​ថៃ «សាំងម៉ា»៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម