ចិននឹងប្រើបច្ចេកវិទ្យាចំណាំផ្ទៃមុខ ពិន័យអ្នកល្មើសច្បាប់ចរាចរតាមសារ SMS
Credit: sabay
មន្ត្រីនៅក្នុងទីក្រុង Changzhou ប្រទេសចិន គ្រោងនឹង Upgrade ប្រព័ន្ធប្រើបច្ចេកវិទ្យា AI និង បច្ចេកវិទ្យាចំណាំផ្ទៃមុខដែលកំពុងប្រើប្រាស់សព្វថ្ងៃ ដើម្បីចាត់ការអ្នកថ្មើរជើងដែលល្មើសច្បាប់។
រូបភាព និង ឈ្មោះ អ្នកដែលល្មើសច្បាប់នឹងត្រូវបង្ហាញលើផ្ទាំង LED ដែលដាក់នៅផ្លូវឆ្លងផងដែរ។ បន្ថែមពីនេះក្រុមមន្ត្រីក៏នឹងបង្កើតវិបសាយមួយដើម្បីបង្ហាញរូបភាព និង ព័ត៌មានអំពីអ្នកថ្មើរជើងដែលល្មើសច្បាប់ទៀតផង។
បច្ចុប្បន្ននេះក្រុមហ៊ុន AI របស់ចិនឈ្មោះ Intellifusion ដែលជាអ្នកបង្កើតប្រព័ន្ធនេះឡើង កំពុងធ្វើការជាមួយក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទ និងបណ្ដាញទំនាក់ទំនងដូចជា WeChat និង Sina Weibo ដើម្បីអាចផ្ញើសារទៅកាន់អ្នកល្មើសច្បាប់ភ្លាមៗ ក្រោយពីពួកគេត្រូវបានប្រព័ន្ធចាប់បាន។
សារដែលផ្ញើទៅអ្នកល្មើសច្បាប់នឹងមានជាការព្រមាន រួមជាមួយនឹងព័ត៌មានទាក់ទងនឹងការពិន័យផងដែរ។ យ៉ាងណាក្ដីគេ មិនទាន់ដឹងច្បាស់នៅឡើយទេថាប្រព័ន្ធផ្ញើសារនេះនឹងដំណើរការនៅពេលណានោះ៕

Comments