សម្លេងសន្ទនាសំងាត់ ! លោក ជុន ច័ន្ទបុត្រ និង កែម ឡី៖ យើងសំណាងហើយដែលបក្សប្រឆាំងអត់ឈ្នះឆ្នោត (Sound inside)

(ភ្នំពេញ)៖ ក្រោយពីខ្សែអាត់សម្លេងសន្ទនាសំងាត់រវាងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោក ជុន ច័ន្ទបុត្រ នៅក្នុងឱកាសទទួលទានអាហារជាមួយគ្នា ត្រូវបានទម្លាយដោយមន្រ្តី ជាន់ខ្ពស់យោធាឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានធ្វើឲ្យមហាជនទាំងក្នុង និងក្រៅប្រទេស បានសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់លោក ជុន ច័ន្ទបុត្រ ដែលព្រលះ លោក សម រង្ស៊ី ថាជាជនផ្តាច់ការជាងនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមើលងាយលោក សម រង្ស៊ី និងថ្នាក់ដឹកនាំដទៃទៀតរបស់គណបក្សប្រឆាំងថា បើគណបក្សប្រឆាំង ឈ្នះឆ្នោតប្រទេសជាតិនឹងធ្លាក់ដុនដាប​មិនខាន។

លើសពីនោះទៅនៅក្នុងខ្សែសន្ទនាសំងាត់នោះ លោក ជុន ច័ន្ទបុត្រ ​នាយករងគ្រប់គ្រងការផ្សាយជាខេមរភាសា នៃវិទ្យុអាស៊ីសេរី បានថ្លែងថា« លោក និងលោកបណ្ឌិត កែម ឡី បាននិយាយដូចគ្នាថា សំណាងហើយប្រទេសកម្ពុជា ដែលគណបក្សប្រឆាំងមិនឈ្នះឆ្នោត ប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោតវិញ មិនដឹងថា ប្រទេសកម្ពុជាធ្លាក់ដល់ កម្រិតណានោះទេ»។

ចំណុចមួយ​នៅក្នុងខែ្សអាត់សម្លេងសំងាត់ ដែលមានរយៈពេល១ម៉ោង៤៥នាទី​នោះ លោក ជុន ច័ន្ទបុត្រ បាននិយាយយ៉ាងដូច្នេះថា៖​ «ខ្ញុំពីរនាក់លោក កែម ឡី ដែលមាន Show មួយគេនិយាយដល់រាល់ថ្ងៃ ដែលថាយើងសំណាងហើយដែលគណបក្សប្រឆាំងអត់ឈ្នះឆ្នោត [...] យើងសំណាងហើយអ្នកទាំងអស់គ្នា បានមើលអា Show ហ្នឹង យើងសំណាង ហើយ ដែលគណបក្សប្រឆាំងអត់ឈ្នះឆ្នោត បើគណបក្សប្រឆាំងឈ្នះឆ្នោត មិនដឹងប្រទេសជាតិដល់ប៉ុនណាទេ ​លោក សម រង្ស៊ី គឺផ្តាច់ការជាងលោក ហ៊ុន សែន ទៀត​»។

ត្រង់ចំណុចត្រូវបានមហាជនទាំងក្នុង និងក្រៅប្រទេស បានលើកឡើងថា ការពិតទាំងលោក ជុន ច័ន្ទបុត្រ និងលោក កែម ឡី មិនដែលជឿជាក់លើគណបក្សប្រឆាំង ព្រោះតែគ្មានសមត្ថភាពដឹកនាំប្រទេសនោះទេនៅពេលឈ្នះឆ្នោត ហើយសម្លេងសន្ទនានេះក៏បានធ្វើឲ្យប​ងប្អូនប្រជាពលរដ្ឋភ្លឺភ្នែកច្បាស់អំពីករណីនេះផងដែរ។

ការទម្លាយខ្សែអាត់សម្លេងសំងាត់នេះ ធ្វើឡើងតាមការអះអាងរបស់ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ថា លោកមានខ្សែអាត់សម្លេងសន្ទនានៅពេលទទួលទាន អាហាររួមគ្នាចំនួន៣នាក់ ប្រើប្រាស់ពេលវេលាប្រមាណ១ម៉ោង៤៥នាទី រវាងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោក ជុន ច័ន្ទបុត្រ ព្រមទាំងលោក រដ្ឋា វិសាល។

សូមជំរាបថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ថ្លែងក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីប្រមាណ៨០០នាក់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា លោក ជុន ចាន់បុត្រ នាយករងគ្រប់គ្រងការផ្សាយជាខេមរភាសា នៃវិទ្យុអាស៊ីសេរី ធ្លាប់បានពឹងពាក់ ឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឲ្យជួយការពារជីវិតរបស់ខ្លួន ដើម្បីគេចពីការតាមសម្លាប់របស់ CIA អាមេរិក តាមសម្លាប់ដូច កែម ឡី៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម