ករណីមន្ត្រីចោទក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ រំលោភយកដីពលរដ្ឋ៦០គ្រួសារ, ឧកញ៉ាឌី ប៉ូ ស្នើសុំសម្ដេចតេជោ ហ៊ុន សែន បង្កើតគណៈកម្មការឯករាជ្យមួយ ជួយស្វែងរកការពិត.! (Video inside)

Credit: freshnews
(ភ្នំពេញ)៖ លោកឧកញ៉ា ឌី ប៉ូ អគ្គនាយកក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ ដែលកំពុងធ្វើស្រែលើផ្ទៃដីនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល បានធ្វើការសំណូមពរ និងស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មេត្តាជួយស្រាវជ្រាវ និងស្វែងរកការពិតថា តើប្រជាពលរដ្ឋ៦០គ្រួសារ និងក្រុមហ៊ុន អេង ឌីប៉ូ មួយណាជាម្ចាស់ដីពិតប្រាកដ។

ការដែលលោកឧកញ៉ា ឌី ប៉ូ ធ្វើការអំពាវនាវ និងសំណូមពរដូច្នេះ គឺបន្ទាប់ពីលោកទទួលបានដំណឹងថា មន្ត្រីជំនាញនិងអាជ្ញាធរខេត្តកណ្ដាល បានធ្វើរបាយការណ៏ ទៅប្រមុខរាជរដ្ឋាភិបាលថា ក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ រំលោភយកដីរបស់ប្រជាពលរដ្ឋចំនួន៦០គ្រួសារ ស្មើរជាង១៦០០ហិកតា នៅក្នុងឃុំកំពង់អុល ស្រុកពញាឮ ខេត្តកណ្ដាល។

លោកឧកញ៉ា ឌី ប៉ូ ដែលមានតារាងបញ្ជីឈ្មោះប្រជាពលរដ្ឋទាំង៦០គ្រួសារ នៅក្នុងដៃបានអះអាងថា តាមពិតប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកំពង់អុស មានតែ ៤គ្រួសារមានដីជាង៥ហិកតាប៉ុណ្ណោះ ក្រៅពីនោះគឺសុទ្ធតែអ្នករស់នៅក្រៅមូលដ្ឋានឃុំ ដោយភាគច្រើនអ្នករស់នៅទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ហើយមួយចំនួន សុទ្ធតែជាសាច់ញាតិរបស់មន្ត្រី និងឈ្មួញរកស៊ីទិញ លក់ និងគួកជេរដីធ្លីគឺទិញលក់ដីតៗគ្នាតែលើក្រដាសប៉ុណ្ណោះ។

ដូច្នេះដើម្បីស្វែងរកការពិតថា ក្រុមហ៊ុនពិតជារំលោភយកដីប្រជាពលរដ្ឋ៦០គ្រួសារដូចរបាយការណ៏ខេត្តចោទប្រកាន់មែនឬអត់? សូមសម្ដេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាល មេត្តាជួយបង្កើតគណៈកម្មការឯករាជ្យមួយឡើងដើម្បីចុះស្រាវជ្រាវដោយផ្ទាល់ ហើយកោះហៅប្រជាជនទាំង៦០គ្រួសារជួបតទល់ជាមួយ ក្រុមហ៊ុននៅចំពោះមុខគណៈកម្មការ នឹងដើរចង្អុលទីតាំងដីដោយផ្ទាល់ថា តើដីខ្លួនដែលក្រុមហ៊ុនរំលោភយកនៅកន្លែងណា ព្រោះក្រុមហ៊ុនទៅអភិវឌ្ឍន៍នៅតំបន់នោះ ជាង១០ឆ្នាំមកហើយ បើក្រុមហ៊ុនរំលោភយកដីអ្នកភូមិដោយមិនដោះស្រាយជាមួយពួកគាត់រួចរាល់មែននោះ ច្បាស់ជាក្រុមហ៊ុនមិនអាចធ្វើការអភិវឌ្ឍន៍បានទេ ច្បាស់ជាអ្នកភូមិធ្វើបាតុកម្មដុតគ្រឿងចក្រឆេះអស់ជាមិនខានឡើយ។
ខាងក្រោមនេះជាការអំពាវនាវ និងសំណូមពររបស់លោកឧកញ៉ា ឌី ប៉ូ៖

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម