សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ខេត្តសៀមរាប ដើម្បីចូលរួមកិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គ លើកទី៣
(ភ្នំពេញ)៖ បន្ទាប់ពីចាកចេញពីរាជធានីភ្នំពេញ, នៅពេលនេះវេលាម៉ោង៨៖៥៥នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដល់ទឹកដីខេត្តសៀមរាបហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ នៅខេត្តសៀមរាប។
កិច្ចប្រជុំកំពូលនេះ មានការចូលរួមពីនាយករដ្ឋមន្ត្រីទាំងបួន មកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ព្រមទាំងតំណាងជាន់ខ្ពស់ មកពីប្រទេសចិន និងមីយ៉ាន់ម៉ា ដែលជាដៃគូសន្ទនារបស់ MRC។ កិច្ចប្រជុំកំពូលនេះ រៀបចំឡើងនៅថ្ងៃទី០៤-០៥ ខែមេសា ឆ្នាំ២០១៨៕

Comments