រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គ លើកទី១០ នីតិកាលទី៥ នៅថ្ងៃទី០៩ ខែមេសា ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៤

Credit: freshnews
(ភ្នំពេញ)៖ រដ្ឋសភា នឹងបើកសម័យប្រជុំពេញអង្គ លើកទី១០ នីតិកាលទី៥ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ វេលាម៉ោង៨៖០០នាទីព្រឹក ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៤ ដែលកិច្ចប្រជុំនោះធ្វើឡើងក្រោមអធិបតីភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋាន នៃរដ្ឋសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨នេះ។

របៀបវារៈសំខាន់ៗ ដែលត្រូវលើកនៅក្នុងអង្គប្រជុំរួមមាន៖

១៖ ព្រះរាជសារ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥។

២៖ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៩ និងលើកទី១០ នីតិកាលទី៥

៣៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ចំនួន២រូប

៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ៕

សម្រាប់ព័ត៌មានបន្ថែម សូមអានសេចក្តីជូនដំណឹង របស់លេខាធិការដ្ឋានរដ្ឋសភា ដូចខាងក្រោម៖

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម