រុស្ស៊ីព្រមាន​ធ្ងន់ៗ៖ «ការរុកគួនគ្រប់​វិធីពី​សំណាក់អាមេរិក នឹងទទួល​បានមក​វិញ​នូវការសងសឹក​ចាស់ដៃ​ជាមិនខាន...»

Credit: freshnews
(ម៉ូស្គូ)៖ ប្រទេស​រុស្ស៊ី បានព្រមានតបដល់​សហរដ្ឋអាមេរិកថា ការដាក់​ទណ្ឌកម្ម​ថ្មីបន្ថែម និងសកម្មភាព​បង្ករឿងនានា​នាពេលអនាគត​ របស់​ទីក្រុង​វ៉ាស៊ីនតោន នឹងត្រូវប្រឈមមុខ​ជាមួយការសងសឹក​ យ៉ាងចាស់ដៃ​ទៅវិញ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨។

ការប្រតិកម្ម​ខាងលើ ត្រូវបានធ្វើដោយក្រសួង​ការបរទេស​រុស្ស៊ី បន្ទាប់ពីក្រសួង​រតនាគារជាតិ​អាមេរិក បានសម្រេចប្រកាស​ដាក់កញ្ចប់​​ទណ្ឌកម្ម​​ថ្មីមួយផ្សេង​ទៀត មកលើបុគ្គលព្រមទាំង​អង្គភាពសរុបចំនួន ៣៨ របស់រុស្ស៊ី ដោយក្នុងនោះរួម​មានពាណិជ្ជករ​ល្បីៗ ០៧នាក់ និង​មន្រ្តីជាន់ខ្ពស់​រដ្ឋាភិបាល ១៧នាក់ ផងដែរ។

គួរជម្រាបថា ជាលទ្ធផលនៃ​ការដាក់ទណ្ឌកម្ម​នេះ រាល់ទ្រព្យសម្បត្តិ​របស់បុគ្គល​ និង​អង្គភាព ដែលស្ថិតក្រោមដែន​សមត្ថកិច្ចរបស់​សហរដ្ឋ​អាមេរិក នឹងត្រូវបង្កក​ទាំងអស់ ហើយជនជាតិ​អាមេរិក​ជាទូទៅ ត្រូវបានហាមឃាត់​មិនឲ្យធ្វើការទាក់ទង​ជាមួយ បុគ្គល និងអង្គភាព​ដែល​ជាប់ទណ្ឌកម្ម​ទាំងនោះ​ឡើយ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម