ឌូស្សស្មេ រួមដៃគ្នាជាមួយ ម៉ូរណូ បង្កើតបទថ្មីសរសើរទីក្រុងភ្នំពេញ
Credit: sabaynews
បទថ្មីមួយទៀតរបស់ផលិតករបទចម្រៀងសញ្ជាតិបារាំង ឌូស្សស្មេ ដែលស្រលាញ់កម្ពុជា រហូតដាក់ចិត្តមិនទៅស្រុកវិញបានបង្ហាញអារម្មណ៍ពេញចិត្តស្តូកនឹងការរស់នៅក្នុងទីក្រុងភ្នំពេញ។
បទចម្រៀង «ទីក្រុងភ្នំពេញ» ជាចម្រៀងរួមគ្នាជាមួយតារាចម្រៀងខ្មែរឈ្មោះ ម៉ូរណូ ដែលធ្លាប់បង្ហាញខ្លួនក្នុងបទ «ភ្លៀង» ជាមួយលោក ហេង ពិទូ ហើយក៏ស្ងាត់រូបគាត់មួយរយៈដោយសារជំងឺបៀតបៀន។

«ទីក្រុងភ្នំពេញ» ជាបទដំបូងដែល ឌូស្សស្មេ ទទួលបានការឧបត្ថម្ភសម្រាប់ការផលិត។ ឌូស្សស្មេ ប្រាប់ថា នេះជាជោគជ័យមួយដែលខ្លួនទទួលបាន ក្រោយចំណាយថវិកាខ្លួនឯងស្ទើរគ្រប់បទពីមុន ដើម្បីបង្ហាញស្នាដៃ និងអ្វីដែលខ្លួនស្រលាញ់ពេញចិត្ត។ ផលិតកររូបនេះក៏អរគុណដល់អ្នកផលិតវីដេអូរបស់ខ្លួនទោះជាទទួលបានការតបស្នងលើការងារមិនច្រើនក្រាស់ក្រែល ក៏នៅតែបន្តការងារថតបទចម្រៀងនេះដោយអស់ពីចិត្ត និងទទួលបានជោគជ័យ៕
ប្រិយមិត្តអាចទស្សនាបទចម្រៀងរបស់ ឌូស្សស្មេ រួមគ្នាជាមួយ ម៉ូរណូ ខាងក្រោមនេះ៖

Comments