គ.ជ.ប ស្វាគមន៍ចំពោះអ្នកសង្កេតការណ៍អន្តរជាតិ ដែលមានបំណងចង់ចុះឈ្មោះចូលរួម សង្កេតការណ៍បោះឆោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា

Credit: freshnews
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសសូមស្វាគមន៍ អ្នកសង្កេតការណ៍អន្តរជាតិ ដែលមានបំណងចុះឈ្មោះចូលរួមជាអ្នកសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងរៀបចំឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ។

គ.ជ.ប ប្រកាសទទួលពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍ជាតិ នឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែមេសា និងបញ្ចប់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥៖៣០នាទីល្ងាច។

អ្នកសង្កេតការណ៍អន្តរជាតិ ត្រូវផ្តល់របាយការណ៍ជាលាយលក្ខណ៍អក្សរ ស្តីពីការសង្កេតឃើញ និងសេចក្តីសន្និដ្ឋានរបស់ខ្លួន នៅក្នុងដំណើរការបោះឆ្នោត ផ្ញើជូន គ.ជ.ប បន្ទាប់ពីដំណើរការបោះឆ្នោតចប់សព្វគ្រប់។

សូមជម្រាបថា អ្នកសង្កេតការណ៍អន្តរជាតិ គឺជាសង្កេតការណ៍នៃអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អង្គការអន្តរជាតិ និងប្រទេសនានា ដែលត្រូវបានអញ្ជើញ និងទទួលស្គាល់ដោយរាជរដ្ឋាភិបាល ឬដោយ គ.ជ.ប ហើយ​នឹងអនុញ្ញាតដោយ គ.ជ.ប។

គំរូពាក្យសុំចុះឈ្មោះសម្រាប់អ្នកសង្កេតការណ៍ជាតិ ផ្តល់ជូនដោយឥតគិតថ្លៃ ឬអាចទាញយកទម្រង់បែបបទរបស់ខ្លួន ពីគេហទំព័ររបស់ គ.ជ.ប https://www.necelect.org.kh/khmer/content/3065 និងត្រូវទៅដាក់ពាក្យនៅ គ.ជ.ប នៅការិយាល័យកិច្ចការ គណបក្សនយោបាយ និងអ្នកសង្កេតការណ៍ រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង៧៖០០នាទី ដល់ម៉ោង១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង២៖០០នាទី ដល់ម៉ោង៥៖៣០នាទីល្ងាច៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម