តោះមកមើលថា នឹងមានអ្វីចេញថ្មីក្នុងព្រឹត្តិការណ៍ Google I/O ២០១៨ ខាងមុខ?
Credit: Sabay
នៅសល់តែជាងបីសប្ដាហ៍ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍សម្រាប់អ្នកអភិវឌ្ឍកម្មវិធីធំបំផុតរបស់ Google ដែលមានឈ្មោះថា Google I/O នឹងចាប់ផ្ដើមឡើង ពោលគឺ នៅថ្ងៃទី ៨ ដល់ ថ្ងៃទី ១០ ខែឧសភា នៅទីក្រុង Mountain View រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
ជារៀងរាល់ឆ្មាំ Google នឹងបញ្ចេញសមិទ្ធផលថ្មីៗ និងកំណែអាប់ដេតកម្មវិធីនៅក្នុងព្រឹត្តិការណ៍នោះ។ អ្វីដែលគេរំពឹងទុកថានឹងបានឃើញនៅក្នុង Google I/O ២០១៨ មានដូចជា៖
១. Android P beta

ច្បាស់ហើយ Google នឹងបញ្ចេញ Android P ជំនាន់សាកល្បង ក្នុងខែឧសភានេះ។
២. ឈ្មោះពេញរបស់ Android P

មិនដឹងថាឈ្មោះពេញរបស់ Android ស៊េរីចុងក្រោយនេះ ជាបង្អែមដូចសិស្សច្បងជំនាន់មុនឬយ៉ាងណាទេ។
៣. កំណែអាប់ដេតលើ Gmail

Gmail អាចទទួលការបន្ថែមមុខងារផ្សេងៗ ដើម្បីការពារសុវត្ថិភាពអ្នកប្រើប្រាស។
៤. Android Wear 3.0

Software សម្រាប់បំពាក់លើនាឡិកាឆ្លាតវៃនេះ ក៏អាចនឹងបង្ហាញខ្លួន មកជំនួស Android Wear 2.0 ដែលចេញរយៈពេលជាងមួយឆ្នាំហើយមកដែរ។
៥. ការពង្រឹងលើបច្ចេកវិទ្យា VR

ទាំងផលិតផល និង Software សម្រាប់ VR របស់ Google អាចនឹងមានការកែប្រែ ឲ្យមានភាពទំនើបជាងមុន។
៦. ការអាប់ដេតលើ Google Assistant

ទោះបីជា Google Assistant សឹងតែក្លាយទៅជាបច្ចេកវិទ្យា AI ល្អដាច់គេលើលោកទៅហើយ Google នឹងមានបញ្ចេញការអភិវឌ្ឍបន្ថែមលើបច្ចេកវិទ្យានេះដែរ។
៧. ការអាប់ដេត Software របស់ Google Home

ឧបករណ៍បំពងសំឡេងឆ្លាតវៃរបស់ Google គឺ Google Home ក៏អាចនឹងទទួលបានការអាប់ដេតលើ Software ជំនាន់ថ្មីដែរ។
៨. អាចមានផលិតផលថ្មី
នេះជារឿងដែលក្រុមហ៊ុនយក្សនីមួយៗ តែងតែធ្វើឲ្យអ្នកប្រើប្រាស់ឆ្ងល់ខ្លាំង ព្រោះពួកគេមិនបានឆ្លើយតបនឹងសំណួរដែលថា តើក្រុមហ៊ុនគេមានបញ្ចេញផលិតផលថ្មីឬមួយក៏យ៉ាងណាទេ៕

Comments